Menu Close

(4.1) តើផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) ជាអ្វី?

(4.1) តើផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) ជាអ្វី?

IPP ជា​ឯកសារ​ដែល​មាន​សេវានិង​ការគាំ​ពារ​ដែល​អ្នកត្រូវការ និង​ចង់​សម្រេចគោល​ដៅ​​របស់អ្នក​សម្រាប់​ជីវិត​អ្នក។ វា​កំណត់​ពី​អ្នក​ដែល​ផ្តល់​សេវានិង​ការគាំពារ​។​ IPP គឺជា​កិច្ចសន្យា​មួយ​៖ នៅពេលអ្នក​និង​មណ្ឌលសិក្សាធិការ​ក្នុងតំបន់​យល់ស្រប​ទៅ​លើ​អ្វី​ដែលមាននៅក្នុង​ IPP មជ្ឈមណ្ឌល​ក្នុង​តំបន់​ត្រូវ​តែអ្វីដែល​ខ្លួន​បាន​និយា​យ​​​។ [1]“ពិតមែន​តែ​មជ្ឈមណ្ឌលក្នុងតំបន់​មាន​ ‘ឆន្ទានុសិទ្ធិ​ធំធេង​’ … Continue reading ទាំង​អ្នក (ឬ​ឪពុកម្តាយ ឬ តំណាង) និង​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ត្រូវ​ចុះ​ហត្ថលេខា​លើ IPP មុន​នឹង​​សេវាកម្ម​ដែល​អ្នក​បានឯកភាព​​អាច​​ចាប់ផ្តើម។ [2]ផ្នែក​ 4646(h). អ្នក​អាច​ទទួល​បាន​តែ​សេវាកម្ម​ទាំង​ឡា​យ​ណា​​ដែល​មាន​កំណត់​នៅ​ក្នុង IPP របស់អ្នក។ ដើម្បី​ទទួល​​បាន​សេវាកម្ម​ថ្មី ឬ ផ្សេងទៀត អ្នកត្រូវ​ប្តូរ​ IPP របស់អ្នក ដោយ​​ជាធម្ម​តាត្រូវ​​ មានការ​ប្រ​ជុំ IPP មួយ​ទៀត។ IPP កំណត់ពី​តម្រូវ​ការ​ ចំណងចំណូលចិត្ត​ ជម្រើស គោល​ដៅ និង​វត្ថុ​បំណង​របស់អ្នក ព្រ​មទាំង​​សេវា​និង​ការគាំពារ​​ដែល​អ្នក​ត្រូវការដើម្បី​​ឈាន​ទៅ​សម្រេច​នូវ​គោល​ដៅ​ទាំង​នោះ។ IPP ផ្តោត​ទៅ​លើ​អ្នក និង​តាមលក្ខណៈ​​សម​ស្រប ក្រុម​គ្រួសាររបស់​អ្នក។ IPP របស់​អ្នក​គួរ​តែ​ជួយ​ឲ្យ​អ្នក​បាន​ស្ថិត​នៅ​ក្នុង​សហគមន៍​របស់​អ្នក ​និង​រីករាយ​​​ជា​មួយ​នឹង​ជីវិត​ដែល​មាន​លក្ខណៈ​ឯករាជ្យ ផលិតភាព និង​​ប្រិក្រតីភាព​តាម​តែ​អាច​ធ្វើ​ទៅបាន។​ [3]ផ្នែក​ 4646.

ផែនការ IPP របស់អ្នក​គួររួមបញ្ចូលនូវ៖

  • ព័ត៌​មាន​អំ​ពី​ចំណុចខ្លាំង​​ ជម្រើស និង​តម្រូវការរបស់អ្នក។ [4]ផ្នែក​ 4646.5(a)(1).
  • សេវាកម្ម​និងការគាំពារពិសេស ដែលអ្នក​ត្រូវការ និង​ជ្រើសរើស​ដើម្បី​ដឹកនាំជីវិត​ឲ្យ​កាន់​តែ​ឯករាជ្យ​និង​មាន​ផលិតភាពជាងមុន។ [5]ផ្នែក​ 4501 និង​ 4502(a).
  • សេវាជាក់លាក់ [6]“ច្បាប់​ [Lanterman] ថ្លឹង​ថ្លែង​យ៉ាង​ច្បាស់​ថា … Continue reading
  • បញ្ជីរាយឈ្មោះ​សេវាកម្ម​និង​ការ​គាំ​ពារ​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ អ្នក​ដែល​នឹង​ផ្តល់​វា និង​ពេលវេលាដែលវា​នឹង​ចាប់ផ្តើម។ [7]ផ្នែក​ 4646.5(a)(5).

ផែនការ IPP របស់​អ្នកត្រូវ​តែបញ្ជាក់​ថា តើ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​នឹង​ផ្តល់ គ្រប់គ្រង ឬ បង់ថ្លៃ​​សម្រាប់សេវាកម្ម​របស់អ្នក ឬ ថាតើ​វា​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់ងារមួយ​ផ្សេងទៀតដែរឬទេ​។​ ត្រូវ​តែ​ចែង​ឲ្យបានច្បាស់​នៅក្នុង​ IPP របស់អ្នកថា​តើ​នរណា​ទទួលខុសត្រូវ​ចំពោះការផ្តល់​ ឬ​បង់ប្រាក់​សេវា​។ ​[8] … Continue reading

ការផ្តល់​បន្ថែម​របស់​យើង​ អាច​ជួយ​ដល់​អ្នក​ធ្វើផែន​ការ IPP របស់អ្នក៖ ឯកសារបន្ថែម I (អ្នករៀបចំ​កិច្ច​ប្រជុំ​ផែនការ IPP) ឯកសារបន្ថែម J (ប្រើ​ IPP របស់​អ្នក​ដើម្បី​​​ធ្វើ​ផែនការ​សកម្ម​ភាព​សហគមន៍) និងឯកសារបន្ថែម K (ត្រៀម​សម្រាប់​ការ​ប្រ​ជុំ IPP/IFSP របស់កូន​អ្នក)។

References
1 “ពិតមែន​តែ​មជ្ឈមណ្ឌលក្នុងតំបន់​មាន​ ‘ឆន្ទានុសិទ្ធិ​ធំធេង​’ ក្នុងការ​កំណត់​​ពីរបៀប​ដែលត្រូវ​អនុវត្ត​ផែនការ​ ប៉ុន្តែ​ពួកគេ​គ្មាន​ឆន្ទានុសិទ្ធិ​ទាល់តែសោះ​ក្នុងការ​សម្រេចថា​តើ​ត្រូវ​អនុវត្ត​វាដែរឬអត់​នោះទេ​។ ពួកគេ​ត្រូវតែអនុវត្ត [យោង​ទៅលើ​ផ្នែក​ 4648]។​”​សមាគមពលរដ្ឋមានការលូតលាស់យឺតរដ្ឋកាលីហ្វ័រញ៉ា v. នាយកដ្ឋាន​សេវាកម្ម​​ការ​លូត​លាស់ (1985) 38 Cal.3d 384, 390.
2 ផ្នែក​ 4646(h).
3 ផ្នែក​ 4646.
4 ផ្នែក​ 4646.5(a)(1).
5 ផ្នែក​ 4501 និង​ 4502(a).
6 “ច្បាប់​ [Lanterman] ថ្លឹង​ថ្លែង​យ៉ាង​ច្បាស់​ថា សេវាកម្ម​ទាំង​ឡាយ​​ដែល​ត្រូវ​ផ្តល់​ដល់​អតិថិជន​ម្នាក់ៗ នឹង​ត្រូវ​បាន​ជ្រើស​រើស​ ‘ទៅតាមលក្ខណៈ​បុគ្គល។ Williams v. Macomber (1991) 226 Cal.App.3d 225, 232.
7 ផ្នែក​ 4646.5(a)(5).
8 “សេវា​និង​ការគាំទ្រ​​ដែល​មជ្ឈ​មណ្ឌល​ក្នុង​តំបន់យល់ស្រប​ក្នុងការ​ផ្តល់​ទៅឲ្យអតិថិជន​របស់ខ្លួន គួរតែ​ត្រូវ​បាន​​ចែ​ង​ជា​ភាសា​ដែលមាន​ភាពច្បាស់លាស់​។ [ការគ្រាន់តែនិយាយ] ថាមជ្ឈមណ្ឌល​​ថ្នាក់​តំបន់​នឹង ‘ស្នើសុំ’ ការផ្តល់ថវិកា វាមានលក្ខណៈ​ស្រ​ពេចស្រពិល ពីព្រោះ​វា​មិន​ច្បា​ស់​ថាតើ​ទី​ភ្នាក់​ងារ​កំពុង​តែ​ឯកភាព​ទៅលើការផ្តល់សេវាកម្ម​… ឬក៏​គ្រាន់​តែ​ឯកភាព​ទៅ​លើ​ការ​ស្នើ​សុំ​វា។” នៅក្នុង​អង្គហេតុនៃ​ករណី​ T.S. v. Golden Gate Regional Center សំណុំរឿង​ការិយាល័យសវនាការរដ្ឋបាល​ (OAH) លេខ​ 2003020153 និង​ N2003010267។