Menu Close

(4.38) តើអ្វីកើតឡើង​ចំពោះ IPP របស់​ខ្ញុំ​ប្រ​សិន​បើ​ខ្ញុំ​ប្តូរ​ទៅ​រស់​នៅក្នុង​តំ​បន់​ដែល​ស្ថិត​ក្រោម​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ផ្សេង​នោះ​?​

(4.38) តើអ្វីកើតឡើង​ចំពោះ IPP របស់​ខ្ញុំ​ប្រ​សិន​បើ​ខ្ញុំ​ប្តូរ​ទៅ​រស់​នៅក្នុង​តំ​បន់​ដែល​ស្ថិត​ក្រោម​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ផ្សេង​នោះ​?​

ច្បាប់ចែងថា ប្រ​សិន​បើ​អ្នក​ត្រូវបាន​គេវាយតម្លៃ​ថា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ដើម្បីទទួល​បាន​សេវាកម្មផ្តល់​ដោយ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់នោះ អ្នកមានសិទ្ធិទទួល​​បាន​សេវាកម្ម​​​ដែល​ផ្តល់​ដោយ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ផ្សេង ក្នុង​ករណី​ដែល​អ្នក​ប្តូរ​ទី​តាំង​ទៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​រដ្ឋ។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ថ្មីអាច​បដិសេធបាន​តែ​ក្នុង​ករណី​ដែល​ពួក​គេ​​ធ្វើ​ការ​វាយ​តម្លៃ​សព្វ​ជ្រុង​​ជ្រោយ​មួយ​ដែល​រកឃើញ​ថា មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ខាង​ដើម​ខុស​យ៉ាង​ច្បាស់​ក្រ​ឡែតនោះ។ [1]ផ្នែក​ 4643.5​(a)​&(b).

ហើយ​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ថ្មី​ត្រូវតែ​អនុវត្ត​តាម​ផែនការ​ IPP ដែលបានបង្កើត​ឡើ​ង​នៅមជ្ឈមណ្ឌល​ថ្នាក់តំបន់​ចាស់​របស់អ្នក​ ប្រសិនបើសេវា​នានាមិនមានផ្តល់ជូននោះ​ទេ រហូតដល់​អ្នក​បាន​ទទួល​ផែនការ​IPP ថ្មី។​ [2]ផ្នែក​ 4643.5(c). ប្រសិនបើ​សេវា​ IPP មិនមានផ្តល់ជូននៅក្នុង​តំបន់នៃ​មជ្ឈមណ្ឌលថ្នាក់​តំបន់​ថ្មីទេ​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​នោះ​ត្រូវ​តែ​រៀបចំបង្កើត​កិច្ច​ប្រជុំ​ IPP ក្នុងរយៈពេល​ 30ថ្ងៃ​ និង​ផ្តល់​សេវា​ជម្រើសផ្សេងទៀត​ដែល​បំពេញ​យ៉ាងល្អបំផុត​​តាមតម្រូវការ​របស់អ្នក​ក្នុង​ពេល​ជា​មួយ​គ្នានោះ​។ [3]ផ្នែក​ 4643.5(c).

DDS បាន​បង្កើត​ឡើង​នូវ​គោលការណ៍​ណែនាំ​សម្រាប់​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់ ដើម្បី​ធ្វើ​ឱ្យ​កា​រផ្លាស់ប្តូរ​របស់​​អ្នក​​ទៅ​កាន់​មជ្ឈមណ្ឌល​​ថ្នាក់​តំ​បន់​ថ្មី​ប្រ​ព្រឹត្តិទៅ​ដោយ​រលូន​។​ គោល​ការណ៍​ណែ​នាំក៏​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា ពុំ​មាន​ការ​ពន្យារពេល ឬ ខ្វះចន្លោះ​នៅ​ក្នុង​សេវាកម្ម​និងការគាំពារ​របស់​អ្នក និង​រួម​ទាំង​ដំណើរការ​សម្រាប់​ដោះ​ស្រាយ​ការ​មិន​ឯកភាព​គ្នា​ទាំង​ឡាយ​ផង​ដែរ។​ [4]ផ្នែក​ 4643.5(c). សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​ការ​ផ្ទេរ​ចេញពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​មួយ​ទៅ​កាន់​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​​មួយ​ទៀត សូម​មើល ឯកសារបន្ថែម​ G

References
1 ផ្នែក​ 4643.5​(a)​&(b).
2 ផ្នែក​ 4643.5(c).
3 ផ្នែក​ 4643.5(c).
4 ផ្នែក​ 4643.5(c).