ជំពូកនេះផ្តល់ដល់អ្នកនូវព័ត៌មានអំពី៖
- ការធ្វើសមាហរ័ណកម្មសហគមន៍ និងការចូលរួម
- ការងារ ការមាននីតិសម្បទា ការស្តារនីតិសម្បទាការងារ និងសកម្មភាពពេលថ្ងៃ
- ការគាំពារឱ្យមានពេលសម្រាកកាយ
- ការធ្វើដំណើរ
- ការប្តូរពីសាលាទៅកាន់សេវាមនុស្សពេញវ័យ និង
- សិទ្ធិអ្នកប្រើប្រាស់នៅក្នុងកម្មវិធីពេលថ្ងៃ
ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman ដែលចាប់ផ្តើមពីផ្នែក 4500 នៃក្រមសុខុមាលភាពនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកនូវផ្នែកនៃច្បាប់ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “ផ្នែក(ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា ផ្នែក(ទាំងឡាយ) នៃច្បាប់ Lanterman។ ដើម្បីអានច្បាប់ Lanterman សូមចុចត្រង់នេះ។