Menu Close

(4.53) តើមជ្ឈមណ្ឌលក្នុងតំបន់​​អាច​បដិសេធ​មិន​សរសេរ​សេវាកម្ម ឬ ការ​គាំ​ពារ​​ចូល​ទៅ​ក្នុង IPP របស់​ខ្ញុំ ដោយ​ផ្អែក​​ទៅលើ​គោល​នយោបាយ​ទិញ​សេវា​របស់​ខ្លួន​បាន​ដែរ​ឬទេ?​

(4.53) តើមជ្ឈមណ្ឌលក្នុងតំបន់​​អាច​បដិសេធ​មិន​សរសេរ​សេវាកម្ម ឬ ការ​គាំ​ពារ​​ចូល​ទៅ​ក្នុង IPP របស់​ខ្ញុំ ដោយ​ផ្អែក​​ទៅលើ​គោល​នយោបាយ​ទិញ​សេវា​របស់​ខ្លួន​បាន​ដែរ​ឬទេ?​

ច្បាប់​ Lanterman ចែងថា​ បុគ្គល​គ្រប់រូប​ដែលមាន​ពិការភាព​ផ្នែកលូតលាស់​ គួរ​តែ​ទទួលបានសេវា​និង​ការ​គាំពារ​​សម្រាប់បុគ្គល​ ដើម្បី​​រស់នៅ​ក្នុងជីវិត​ប្រកប​ដោយ​​​ឯករាជ្យ​និង​ផលិតភាពបំផុត​ដែលពួកគេអាច​ទទួលបាន​។ [1]Section​ 4501, 4502​, 4646(b), 4646.5(a)(1). មជ្ឈមណ្ឌលក្នុងតំបន់​អាច​នឹង​មិនអនុវត្ត​គោល​ការ​ណ៍​ទូទៅ​ដែល​ការពារ​អ្នកមិន​ឱ្យ​ទទួលបាន​សេវា​កម្មផ្អែកលើ​អ្វីដែលអ្នក​ចង់បាន​និង​​ត្រូ​វការ​។ [2]សូមមើល​ Williams v. Macomber, 226 Cal.App.3d 225 (1990) … Continue reading

ទោះ​ជា​យ៉ាង​ណា មជ្ឈមណ្ឌលក្នុងតំបន់​នីមួយៗពិត​ជា​មាន​គោលនយោបាយ​ផ្ទាល់ខ្លួន​របស់គេ ដែល​ត្រូវ​បាន​ប្រើ​ជា​គោលការណ៍​ណែ​នាំ​សម្រាប់​ការ​ទិញ​សេវាកម្មនិង​ការគាំពារ​សម្រាប់​អ្នក​ប្រើ​ប្រាស់។​ គោលនយោបាយ​ទិញ​សេវា​ក​ម្ម​ (POS) ទាំងនេះ ជា​ធម្ម​តា​ពន្យល់​ពី​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការទទួល​បាន​សេវា​ក​ម្ម និង​ពេលខ្លះ​កំណត់​ពី​ដែន​កំណត់​ទៅលើចំនួន​ទឹកប្រាក់​ ឬ ភាព​ញឹកញាប់​នៃ​សេវាកម្ម។​ គោល​នយោបាយ​ទាំង​ឡាយ​ខុស​គ្នា​ពី​មជ្ឈមណ្ឌលក្នុងតំបន់មួយ​ទៅ​មួយ។​ DDS ត្រូវតែ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​គោលនយោបាយ POS របស់​មជ្ឈមណ្ឌលក្នុងតំបន់​ទាំង​អស់ ដើម្បី​ឱ្យ​ប្រាកដ​ថា​ពួក​គេ​អនុលោម​ទៅ​តាម​ច្បាប់ Lanterman មុន​ពេល​គោល​នយោបាយ​ទាំង​ឡាយ​អាច​បាប់​ផ្តើម​បាន។​ [3]Section​ 4434(d).

ចំនួន​ទឹកប្រាក់​និង​ប្រភេទ​នៃ​សេវាកម្ម​ដែល​អ្នក​ទទួល​បាន ត្រូវ​តែ​ត្រូវ​បាន​សម្រេ​​ច​​នៅ​ក្នុង​កិច្ច​ប្រ​ជុំ IPP ជាលក្ខណៈបុគ្គលរបស់អ្នក។ ដូច្នេះ គោល​នយោបាយ​ POS មិន​អាច​រារាំង​អ្នក​មិន​ឱ្យ​ទទួល​បានសេវាកម្ម ឬ ការកំណត់ដ៏តឹងតែង​ទៅ​លើ​ចំនួន​ទឹកប្រាក់នៃ​សេវាកម្ម​ដែល​អ្នក​បង្ហាញថា​អ្នក​មាន​តម្រូវការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ និង​វត្ថុ​បំណង IPP របស់អ្នកបានឡើយ​។​ រាល់គោល​នយោបាយ POS ទាំងអស់ត្រូវតែ​មាន​ការលើកលែង​សម្រាប់​ស្ថានភាព​ជា​លក្ខណៈបុគ្គល។​ ជាអកុសល មជ្ឈមណ្ឌលក្នុងតំបន់​​ជានិច្ចកាល​មិន​បញ្ជាក់​ចំណុច​​នេះ​ឱ្យ​បាន​ច្បាស់​ទេ។​ ប្រ​សិន​បើ​អ្នក​សម្រប​សម្រួលសេវាមជ្ឈមណ្ឌល​​ក្នុងតំបន់របស់អ្នក​ប្រាប់អ្នក​​ថា ការគាំពារ​ដែល​អ្នក​ចង់បាន​នោះ​ហួស​ពី​អ្វី​ដែល​មជ្ឈមណ្ឌលក្នុងតំបន់ផ្តល់បាន​ស្ថិត​ក្រោម​គោលនយោបាយ POS របស់​គេ​នោះ សូមសុំ​គោលនយោបាយនោះមួយ​ច្បាប់ និង​ការលើក​លែង​ចំពោះ​គោលនយោបាយ។ អ្នក​អាច​ប្តឹង​ជំទាស់បាន ប្រ​សិន​បើអ្នក​ត្រូវការ​សេវាកម្ម​ឬការគាំពារជាក់លាក់​ទាំង​ឡាយ​ពីមជ្ឈមណ្ឌលក្នុងតំបន់​ដោយ​សារ​តែ​គោល​នយោបាយ POS នោះ។

ឧទាហរណ៍ គោលនយោបាយ​មជ្ឈមណ្ឌលក្នុងតំបន់​ដែល​កំណត់​ទៅលើ​ការ​បណ្តុះបណ្តាលជំនាញរស់នៅដោយឯករាជ្យ (ILS) ត្រឹមពីរឆ្នាំ​ រំលោភទៅ​លើ​ច្បាប់ដែល​ចែងថា មជ្ឈមណ្ឌលក្នុងតំបន់​​ត្រូវផ្តល់​សេវាកម្ម​ផ្អែកទៅលើ​តម្រូវការ​ជាលក្ខណៈបុគ្គលនោះ។​ គោលនយោបាយ​ដោយ​មានការកំណត់ទាំងនេះ​ មិន​អាច​ត្រូវបាន​ប្រើ​ដើម្បី​បដិសេធ​ការបណ្តុះបណ្តាល​ ILS បាន​ឡើយ​ ប្រ​សិន​បើ​អ្នក​អាច​បង្ហាញ​ថា​ អ្នក​ត្រូវការ​លើសពី​ពីរឆ្នាំ​ដើម្បី​សម្រេច​ឱ្យ​បាននូវ​គោលដៅ​របស់​អ្នក​នោះ។ សម្រាប់​ហេតុផលដូចគ្នា​នេះដែរ គោលនយោបាយ​មួយ​ដែល​មិន​អនុញ្ញាត​ឱ្យ​ទិញ​សេវាមើល​ថែ​តាមផ្ទះ​រយៈ​ពេល​ខ្លី​សម្រាប់កុមារណា​ម្នាក់ ដែល​​ប្រើប្រាស់​ឧបករណ៍​ដកដង្ហើមនោះ នឹង​រំលោភ​ទៅលើច្បាប់ ប្រសិន​បើ​គោលដៅ​ IPP របស់កុមារត្រូវ​រស់​នៅ​ផ្ទះ ហើយ​ពួកគេត្រូវការ​​ការមើលថែរយៈ​ពេល​​ខ្លី​តាម​ផ្ទះដើម្បី​ធ្វើ​ឱ្យ​វា​អាច​ទៅបាន។​​

មជ្ឈមណ្ឌលក្នុងតំបន់​ភាគច្រើន​មាន​គោលនយោបាយ​ POS ដោយ​យុត្តិធម៌។ មជ្ឈមណ្ឌលក្នុងតំបន់ផ្សេងទៀត​មិន​មាន​ទេ។ ការ​សម្រេច​ចិត្ត​អំពី​សេវាកម្ម​ឬ​ការគាំពារ​អ្វី​ដែលអ្នក​ត្រូវការ ត្រូវ​តែ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ដំណើរការ IPP ហើយ​​ត្រូវ​តែ​ផ្អែក​ទៅលើ​តម្រូវ​ការ​ជា​លក្ខណៈ​បុគ្គល។ [4]Section​ 4646(a)&(b). ប្រ​សិន​បើ​អ្នក​ត្រូវ​បាន​បដិសេធ​មិន​ផ្តល់​សេវាឱ្យ​ដោយ​សារ​តែ​គោល​នយោបាយ​ POS ដែល​កំណត់នូវ​កម្រិត​មិន​យុត្តិធម៌នោះ អ្នក​អាច​ដាក់​ពាក្យ​បណ្តឹង​ជំ​ទាស់​បាន។ អ្នក​ក៏​អាច​ដាក់​បណ្តឹង​​​តតាំង​នឹង​គោល​នយោបាយ​នោះផ្ទាល់​ដោយ​សារ​តែ​មាន​បិទបាំងមិនស្របច្បាប់​ទៅលើសេវាកម្ម។ សម្រាប់​ព័ត៌​មាន​បន្ថែម​ពី​ការ​ប្តឹង​​ជំទាស់ និង “ផ្នែក 4731 ពីបណ្តឹង” សូមមើល ​​ជំពូក 10

References
1 Section​ 4501, 4502​, 4646(b), 4646.5(a)(1).
2 សូមមើល​ Williams v. Macomber, 226 Cal.App.3d 225 (1990) ដែ​លក្នុង​នោះ​តុលាការ​ឧទ្ធររដ្ឋកាលីហ្វ័រញ៉ា​សម្រេចថា ការ​បដិសេធ​​សេវា​ថែទាំ​តាមផ្ទះ​ផ្អែក​លើ​គោល​នយោបាយ​ទូទៅ​នៃ​ការ​បដិសេធ​សេវាកម្ម​បែប​នេះ​ចំពោះ​កុមារ​មិន​ទាន់​គ្រប់អាយុ​ដែល​មាន​ឪពុក​ម្តាយ​ជាប់​ធ្វើ​ការ បាន​រំលោភ​ទៅលើ​លក្ខ​ខណ្ឌ​តម្រូវ​​របស់​ច្បាប់ Lanterman ដែល​ចែងថា​សេវាកម្ម​ទាំង​ឡាយ​ត្រូវ​ផ្តល់​សម្រាប់​អតិថិជន​នី​មួយ​ៗ​ត្រូវ​តែ​ត្រូវ​បាន​ជ្រើសរើស​ “ទៅតាម​លក្ខណៈ​បុគ្គល។” តុលាការ​សម្រេចថា “ការ​ផ្អែក​របស់មជ្ឈមណ្ឌលក្នុងតំបន់​ទៅ​លើ​គោល​នយោបាយ​មិន​ប្រែប្រួល​​មិន​មាន​សុគតភាព​ជា​មួយ​គោល​បំណង​ផ្តល់​សេវាកម្ម​របស់​ច្បាប់ ​‘បំពេញបានគ្រប់គ្រាន់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​បុគ្គល​​ដែល​មាន​ពិការភាព​ផ្នែកការលូត​លាស់​ម្នាក់ៗ’ [យោង​ទៅ​តាម​ផ្នែក 4501]។” Williams, 226 Cal.App.3d 225, 232.
3 Section​ 4434(d).
4 Section​ 4646(a)&(b).