ជំពូកនេះប្រាប់អ្នកឲ្យដឹងអំពីពិការភាពផ្នែកលូតលាស់៖ តើពិការភាពនេះមានអ្វីខ្លះ តើនរណាដែលមានសិទ្ធិទទួលបានសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ និងថាតើត្រូវបង្ហាញថាអ្នកមានសិទ្ធិទទួលបានដោយរបៀបណា។ ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman ដែលចាប់ផ្តើមពីផ្នែក 4500 នៃក្រមសុខុមាលភាពនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកនូវផ្នែកនៃច្បាប់ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “ផ្នែក (ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា ផ្នែក (ទាំងឡាយ) នៃច្បាប់ Lanterman។
ដើម្បីអានច្បាប់ Lanterman សូមចុចត្រង់នេះ។