អ្នកត្រូវតែដាក់បណ្តឹងជំទាស់របស់អ្នកក្នុងរយៈពេល 10ថ្ងៃរាប់ចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានសេចក្តីជូនដំណឹងតាមសំបុត្រសម្រាប់សេវាកម្មដែលត្រូវផ្តល់រហូតដល់បណ្តឹងជំទាស់ត្រូវបានសម្រេច។ [1]ផ្នែក 4701(n) និង 4715(a). នេះហៅថា “ជំនួយបង់ប្រាក់សម្រាប់អំឡុងពេលរង់ចាំ”។ ប្រសិនបើអ្នកមិនផ្ញើបណ្តឹងជំទាស់របស់អ្នកតាមអ៊ីម៉ែលទេ កាលបរិច្ឆេទប្តឹងជំទាស់របស់អ្នកនឹងត្រូវយកទៅតាមកាលបរិច្ឆេទកំណត់ដោយប្រៃសណីយ៍នៅលើលិខិតប្តឹងជំទាស់របស់អ្នក។ អ្នកតែងតែមានរយៈពេល 30ថ្ងៃក្រោយមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកនូវការជូនដំណឹងពីការកាត់បន្ថយ ការលុបចោល ឬ ការផ្លាស់ប្តូរត្រូវប្តឹងជំទាស់ដែលការផ្លាស់ប្តូរត្រូវបានស្នើឡើង។ ប៉ុន្តែ ដើម្បីបន្តសេវាកម្មបានរហូតដល់ការប្តឹងជំទាស់របស់អ្នកត្រូវបានសម្រេចនោះ អ្នកត្រូវតែធ្វើឱ្យបានឆាប់ និងប្តឹងជំទាស់ក្នុងរយៈពេល 10ថ្ងៃនៃការទទួលបានការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ [2]ផ្នែក 4710.5(a).