Menu Close

(4.7) តើ​ខ្ញុំ​អាច​សុំ​ឲ្យ​នរណា​ម្នាក់​ជួយ​ខ្ញុំ​ក្នុង​ការ​ប្រ​ជុំ IPP របស់​ខ្ញុំ ឬ តើ​មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ជួយ​ខ្ញុំ​បាន?​

(4.7) តើ​ខ្ញុំ​អាច​សុំ​ឲ្យ​នរណា​ម្នាក់​ជួយ​ខ្ញុំ​ក្នុង​ការ​ប្រ​ជុំ IPP របស់​ខ្ញុំ ឬ តើ​មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ជួយ​ខ្ញុំ​បាន?​

បាទ/ចាស។ ប្រ​សិន​បើ​អ្នក​ជា​មនុស្ស​ពេញវ័យ ហើយ​មិន​ទាន់​បាន​ចាត់​តាំង​អ្នក​ជួយ​មើល​ថែដោយ​តុលានៅឡើយនោះ អ្នក​អាច​ប្រាប់​ដល់​ក្រុម​ការងារ​ធ្វើ​ផែនការ ពី​ឈ្មោះ​បុគ្គល​​ដែលអ្នក​ចង់​ឱ្យ​ជួយ​ស្ថិត​នៅ​ការប្រជុំ​ IPP និង​ដើម្បី​រៀប​ចំបង្កើត​​ IPP របស់​អ្នក។​

ពេល​ខ្លះ ការិយាល័យ​តំបន់​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ស្តីពីពិការភាព​ការលូតលាស់ (ពីមុន​ត្រូវបានគេ​ស្គាល់ថា ក្រុមប្រឹក្សាតំបន់នោះ) អាច​ចាត់តាំង​តំណាង​ស្របច្បាប់​ឱ្យ​និយាយជំនួស​អ្នក​បាន។​ តំ​ណាង​ស្រប​ច្បាប់ នឹង​ជួយ​អ្នក​បញ្ជាក់​ពី​តម្រូវការ​របស់អ្នក និង​ជម្រើស និង​ធ្វើ​ការ​សម្រេច​ចិត្ត។ [1]ផ្នែក​ 4541(a)(1).

ប្រ​សិន​បើ​អ្នក​មិន​អាច​ស្នើសុំបាន​ដោយ​ខ្លួន​ឯង​ទេ មានបុគ្គល​ដែល​អាច​​សុំឱ្យ​អ្នក​ក៏​បាន​។​ អ្នក​អាច​ស្នើសុំ​ចាត់តាំង​បុគ្គល​​ជាក់លាក់​ណាម្នាក់​​ឱ្យ​ធ្វើ​ជា​តំណាង​បាន ដូចជា​​សមាជិក​ក្រុម​គ្រួសារ ឬ មិត្តភក្តិ។ ការ​សម្រេច​ចិត្ត​របស់អ្នក​អំពី​អ្នក​ដែល​គួរធ្វើ​​ជា​តំណាង​របស់អ្នក និងថាតើ​​អ្នក​ត្រូវ​ការ​តំណាង​ម្នាក់នោះដែរឬអត់​ គឺ​ត្រូវតែគោរព​តាម​​។ [2]ផ្នែក​ 4541(a)(2). ប្រ​សិន​បើ​អ្នកមិន​ស្នើ​សុំ​ឱ្យ​បុគ្គល​ជាក់លាក់​ណា​ម្នាក់ទេ ក្រុម​ប្រឹក្សា​រដ្ឋ អាច​ចាត់តាំង​សមាជិក​ក្រុមគ្រួសារ ឬ អ្នក​ស្ម័គ្រចិត្តម្នាក់ ប្រ​សិន​បើពួក​គេ​ទំនេរ។​ ក្រុម​ប្រឹក្សារដ្ឋត្រូវ​តែ​មាន​តំណាង​ដែល​មាន​ពេល​សម្រាប់​អ្នក ប្រ​សិន​បើ​អ្នក​រស់​នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​ការលូតលាស់នោះ។ [3]ផ្នែក​ 4541(a)(3). សូមមើល​ ជំពូក​ 5 សម្រាប់​ក្រុមប្រឹក្សា​រដ្ឋ​ស្តីពីពិការភាព​ផ្នែក​លូតលាស់​

References
1 ផ្នែក​ 4541(a)(1).
2 ផ្នែក​ 4541(a)(2).
3 ផ្នែក​ 4541(a)(3).