Menu Close

(4.23) តើធ្វើដូចម្តេច​ប្រ​សិន​បើ​បុគ្គលិក​ពីមជ្ឈមណ្ឌល​ថ្នាក់​តំបន់​​និយាយ​ថា​ពួកគេ​មិន​មាន​អំណាច​សម្រេចនោះ?​

(4.23) តើធ្វើដូចម្តេច​ប្រ​សិន​បើ​បុគ្គលិក​ពីមជ្ឈមណ្ឌល​ថ្នាក់​តំបន់​​និយាយ​ថា​ពួកគេ​មិន​មាន​អំណាច​សម្រេចនោះ?​

ច្បាប់ចែងថា ត្រូវតែ​មាននរណាម្នាក់​ចូលរួម​នៅក្នុង​ការ​ប្រ​ជុំ IPP របស់​អ្នក ដែល​អាច​​សម្រេច​ចិត្តជំនួស​ឱ្យ​មជ្ឈមណ្ឌល​ថ្នាក់តំបន់។ ការ​សម្រេច​ចិត្ត​អំពី​សេវាកម្ម​រនិង​ការ​គាំពាររបស់អ្នក ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់​នៅឯកិច្ចប្រជុំនោះ។​ [1]ផ្នែក​ 4646​(d)&(f). បុគ្គលនោះ​អាច​ជា​អ្នក​សម្របសម្រួល​សេវារបស់អ្នក អ្នកគ្រប់គ្រង ឬ អ្នក​​រដ្ឋបាលផ្សេងទៀត។​ អ្នក​អាច​និយាយ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​មក​ពី​មជ្ឈមណ្ឌ​ល​​ថ្នាក់​តំបន់ ដែល​សម្រេច​អំពី​សេវាកម្ម​របស់អ្នក។

ប្រ​សិន​បើ​ “អ្នក​សម្រេចចិត្ត” មិន​មាន​វត្តមាន​នៅ​ការ​ប្រ​ជុំ​ IPP ដំបូង​របស់អ្នក​ទេនោះ ច្បាប់​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​មាន​អ្នក​សម្រេច​ចិត្ត​មក​ចូល​រួម​ក្នុង​ការ​ប្រ​ជុំ​លើក​ទីពីរ​ក្នុង​រយៈ​ពេល 15ថ្ងៃ (លើក​លែង​តែ​អ្នក​ឬតំណាង​របស់​អ្នក​យល់​ព្រម​ធ្វើឡើង​ក្នុង​រយៈ​ពេល​យូ​រ​​ជាងនេះ)។ [2]ផ្នែក​ 4646(g).

ប្រ​សិន​បើ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​និយាយថា ការទិញសេវាកម្ម (POS) ឬ គណកម្មាធិ​ការ​ផ្សេងទៀត​ត្រូវ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ជា​ចុង​ក្រោយ​អំពី​សេវាកម្មនិង​ការគាំពារ​ មុន​ពួក​គេ​នឹង​យល់​ព្រមបញ្ជូល​វា​ទៅ​ក្នុង IPP របស់អ្នកនោះ អ្នក​អាច​ជំទាស់បាន។ សូមកុំយល់ព្រម​ទៅនឹង IPP ដែល​គ្រាន់​តែ “ណែនាំ​ពីការផ្តល់មូលនិធិ” ដោយ​និយាយ​ថា គណៈកម្មាធិការ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ ត្រូវ​តែ​ធ្វើ​សេចក្តី​សម្រេច​ជា​ចុង​ក្រោយ។​ ការ​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​ចេញពី​មជ្ឈមណ្ឌល​ថ្នាក់តំបន់​ទៅលើ IPP របស់អ្នក គួរ​តែ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​​កិច្ច​ប្រ​ជុំលើកទីមួយ ឬ ត្រឹម​ការបញ្ចប់កិច្ច​ប្រ​ជុំ​លើក​ទីពីរ ប្រ​សិន​បើ​មាន​ការ​ប្រជុំលើកទីពីរនោះ។​

ប្រាប់​ដល់អ្នក​សម្រប​សម្រួល​សេវារបស់អ្នក​នៅមុន​ការ​ប្រជុំ IPP នូវ​អ្វី​ដែល​អ្នក​ចង់ពិភាក្សា​នៅក្នុង​ការប្រ​ជុំ​ក្រុម​ធ្វើ​ផែនការ។​ ធ្វើបែបនេះ អ្នក​ដែល​មក​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​នឹង​ដឹង​ពី​ការ​សម្រេច​ចិត្តបែបណាដែលចាំបាច់ត្រូវ​ធ្វើ​ឡើង​នៅឯកិច្ច​ប្រជុំ ហើយ​បុគ្គល​ដែល​អាច​ធ្វើ​សេចក្តី​សម្រេចចិត្ត​ទៅលើសេវាកម្មទាំងនោះ​អាច​ស្ថិត​នៅ​ទីនោះ។​​

References
1 ផ្នែក​ 4646​(d)&(f).
2 ផ្នែក​ 4646(g).