Menu Close

(4.37) តើ​ IPP គួរ​តែបញ្ជាក់​​ថាមជ្ឈមណ្ឌល​ថ្នាក់​តំបន់​នឹង​ជួយ​ខ្ញុំ​ឱ្យ​ទទួល​បាន​សេវាកម្ម​ពី​ទីភ្នាក់​ងា​រមួយ​ផ្សេង​ទៀតដែរឬទេ​?

(4.37) តើ​ IPP គួរ​តែបញ្ជាក់​​ថាមជ្ឈមណ្ឌល​ថ្នាក់​តំបន់​នឹង​ជួយ​ខ្ញុំ​ឱ្យ​ទទួល​បាន​សេវាកម្ម​ពី​ទីភ្នាក់​ងា​រមួយ​ផ្សេង​ទៀតដែរឬទេ​?

បើទោះ​បី​ជា​សេវាកម្ម​ត្រូវការ​នឹង​ត្រូវ​បំពេញ​បាន​ដោយ​ប្រ​ភព​មួយ​ផ្សេង​ទៀត​ ដូច​ជា​ប្រភពទូទៅ​ក៏​ដោយ វា​ត្រូវ​តែ​សរសេរ​រាយ​នៅក្នុង ​IPP។ [1]ផ្នែក 4646.5(a)(5). ហើ​យ​ IPP ត្រូវ​រៀប​រាប់​សកម្ម​ភាព​ទាំង​ឡាយ​ដែល​ចាំ​បាច់​សម្រាប់​ឱ្យ​សេវាទូទៅ​ចាប់ផ្តើមដែរ។​ [2]ផ្នែក​ 4646.5(a)(5). ប្រ​សិន​បើ​អ្នក​​មាន​បញ្ហា​ដាក់​ពាក្យ​សុំ​​ទៅ​កាន់​ប្រ​ភព​ទូទៅ​សម្រាប់សេវា​របស់​គេ ពេលនោះ​សកម្ម​ភាព​ទាំង​ឡាយ​ដែល​ចាំបាច់​សម្រាប់​សេវា​ឱ្យ​ចាប់​ផ្តើមបាន​​ អាច​រួម​បញ្ចូល​ទាំង​ការ​ជួយ​អ្នក​ដាក់​ពាក្យ​សុំ​ផង។​ ប្រ​សិន​​បើ​អ្នក​មិន​ត្រូវ​ការ​ជំនួយ​ដាក់​ពាក្យ​សុំ​ទេ ប៉ុន្តែ​ប្រ​ភព​ទូទៅ​បដិសេធ​ការ​ដាក់​ពាក្យ​សុំ​របស់អ្នក សកម្មភាព​ទាំង​ឡាយ​ដែល​ចាំ​បាច់​អាច​ត្រូវ​តែ​ដាក់​បញ្ចូល​នូវសេវា​គាំពារ​ទាំង​ឡាយ​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់។ [3]ផ្នែក​ 4648(b). មជ្ឈមណ្ឌលថ្នាក់​តំ​បន់​មិន​គួរ​គ្រាន់​តែ​ណែ​នាំ​អ្នក​បន្ត​ទៅ​កាន់​ទី​ភ្នាក់​ទូទៅ​​ ដើម្បី​ទទួល​បាន​សេវា​កម្ម​ដែល​មាន​រា​យ​នៅ​ក្នុង​ IPP ដោយ​គ្មាន​ការ​​បញ្ជាក់​ឱ្យ​ប្រាកដ​ពី​សេវាដែល​ត្រូវការ​ជាចាំបាច់​នោះ មាននិង​ត្រូវ​បាន​ផ្តល់​​នោះទេ។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ក៏​គួរ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា ពុំ​មា​ន​ការ​ខ្វះ​ចន្លោះ​កើត​ឡើង​នៅ​ក្នុង​សេវាដែល​អ្នក​ត្រូវ​ការ​នោះ​ដែរ។ [4]ច្បាប់ Lanterman ចែងថា៖ … Continue reading

ប្រសិនបើទីភ្នាក់ងារ​ផ្សេងទៀត​បដិសេធមិនបង់ប្រាក់​សម្រាប់សេវានិង​ការគាំពារ​ដែល​អ្នកត្រូវការ​ភ្លាមៗ (ហើយ​វា​អាច​ជាការទទួលខុសត្រូវ​ផ្សេងទៀត​របស់មជ្ឈ​មណ្ឌល​​ក្នុងតំបន់​) មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​បង់ប្រាក់​ចំពោះសេវានិងការគាំពារនោះ​ រហូតដល់​ភាគី​ទទួលខុសត្រូវ​យល់ព្រម​បង់ប្រាក់។ [5]នៅពេល​ណាសេវា​និងការគាំពារ​ត្រូវបាន​កំណត់នៅក្នុង​ផែនការ​ IPP … Continue reading ដូច្នេះ ផែនការ​ IPP គួរតែរៀប រាប់ថា​តើមជ្ឈមណ្ឌលក្នុងតំបន់​នឹង​ជួយ​អ្នក​ឲ្យទទួលបានសេវា​ដែលអ្នក​ត្រូវការ​ពីទីភ្នាក់ងារផ្សេងទៀត​ ហើយតើ​មជ្ឈមណ្ឌលក្នុងតំបន់​នឹង​ផ្តល់​វា​ភ្លាមៗ​ដែឬទេ ប្រសិនបើ​មិន​ធនធាន​ផ្សេងទៀត​នោះទេ​។

References
1 ផ្នែក 4646.5(a)(5).
2 ផ្នែក​ 4646.5(a)(5).
3 ផ្នែក​ 4648(b).
4 ច្បាប់ Lanterman ចែងថា៖ “ភាពស្មុគ​ស្មាញនៃ​ការ​ផ្តល់​សេវាកម្ម​និង​ការ​គាំ​ពារ​ទៅ​អ្នក​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់ តម្រូវឱ្យ​មាន​ការ​សម្រប​សម្រួល​សេវា​ពី​នាយកដ្ឋាន​រដ្ឋ​ និង​ទីភ្នាក់​ងារ​សហគមន៍​ជា​ច្រើន ដើម្បី​ធានាថា ពុំ​មាន​ចន្លោះ​កើត​ឡើង​នៅ​ក្នុង​ការ​ទំនាក់ទំនង ឬ ការ​ផ្តល់​សេវាកម្ម​និង​ការគាំ​ពារទេ។” ផ្នែក​​ 4501.
5 នៅពេល​ណាសេវា​និងការគាំពារ​ត្រូវបាន​កំណត់នៅក្នុង​ផែនការ​ IPP នោះមជ្ឈមណ្ឌលក្នុងតំបន់​ត្រូវតែ​ធានា​សុវត្ថិភាព​សេវានិង​ការគាំពារ​ដែលបានត្រូវការនោះ​។ សូម​មើល​ផ្នែក​ 4648(a) និង 4640.7 និងសមាគមពលរដ្ឋមានការលូតលាស់យឺត v. DDS (1985) 38 Cal.3​d​ 384, at 388 and 390។​ ការ​ធានា​ឱ្យ​មាន​សេវាទាំងឡាយ​នៅក្នុង IPP ត្រូវបាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ទិញ ឬ តាម​ការ​ទទួល​បាន​សេវាកម្ម​ពី​ទី​ភ្នាក់​ងារ​ទូទៅ​ទាំង​ឡា​យ ឬ ពី​ប្រ​ភព​ផ្សេង​ទៀត។​ ផ្នែក​ 4647(a). ​​​​​​​​​ប្រ​សិន​បើ​សេវាកម្ម​ដែល​ត្រូវកា​រ​ដោយ​ផ្ទា​ល់​​ស្រាប់តែភ្លាមៗ​នោះ​មិន​អាច​ទទួល​បាន​ពី​ប្រភព​ទូទៅ ឬ ប្រភព​ផ្សេងៗ មជ្ឈម​ណ្ឌល​ថ្នាក់​តំ​បន់​​ត្រូវ​តែ​ទិញ​សេវាទាំងនោះ។​