Menu Close

(4.69) តើមជ្ឈមណ្ឌលក្នុងតំ​បន់​អាច​តស៊ូ​ម​តិ​​​សម្រាប់ខ្ញុំ​ដើម្បី​ឱ្យទទួល​បាន​សេវាកម្ម​ពី​ទី​ភ្នាក់ងារ​ផ្សេង​ទៀតទេ?

(4.69) តើមជ្ឈមណ្ឌលក្នុងតំ​បន់​អាច​តស៊ូ​ម​តិ​​​សម្រាប់ខ្ញុំ​ដើម្បី​ឱ្យទទួល​បាន​សេវាកម្ម​ពី​ទី​ភ្នាក់ងារ​ផ្សេង​ទៀតទេ?

អ្នក​អាច​ត្រូវ​ទទួល​បាន​សេវាកម្ម​ពី​ទី​ភ្នាក់ងារនិង​កម្ម​វិធីខុសៗគ្នា។ ឧទាហរណ៍​មួយ​ចំនួន​មាន៖

  • សេវាអប់រំ​ពិសេស​សម​ស្រប​ពី​សាលាសាធារណៈ​ក្នុង​មូលដ្ឋាន
  • ឧបករណ៍​និង​សេវាកម្ម​ពី Medi-Cal សេវា​កុមារ​ដ្ឋ​កាលីហ្វ័រញ៉ា​ (CCS) ឬ​ធានារ៉ាប់រង​ឯកជន។
  • ​ចំណូលរបបសន្តិសុខបន្ថែម (SSI)
  • ប្រ​ភេទនិង​ចំនួន​ត្រឹម​ត្រូវ​នៃ​សេវាគាំពារ​តាម​ផ្ទះ (IHSS)

ប្រ​សិនបើ អ្នក​មាន​បញ្ហាទទួល​បាន​សេវាកម្ម និង​អត្ថប្រយោជន៍​ដែល​អ្នក​ត្រូវ​កា​រ មជ្ឈមណ្ឌលក្នុង​តំ​បន់​​ត្រូវ​តស៊ូមតិសម្រាប់អ្នក។ អ្នក​សម្របសម្រួល​សេវា​របស់​អ្នក (នរណាម្នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​មជ្ឈមណ្ឌល​ក្នុង​តំប​ន់​) អាច​នឹង​ទៅ​ជា​មួយ​អ្នក​ចូល​រួម​ក្នុង​ការ​ប្រជុំ IEP នៅ​ឯសាលាបាន។​ ពួក​គេ​អាច​ជួយ​អ្នក​គណនា​ពី​ចំនួន​ម៉ោង IHSS ដែល​អ្នក​ត្រូវការ ដោយ​គិត​ពី​ចំនួន​ម៉ោង​ដែ​ល​​វា​អាច​ចំណាយ​ដើម្បី​ធ្វើការងារ​ផ្សេង​នៅ​ផ្ទះ។​ មជ្ឈមណ្ឌលក្នុងតំ​បន់​ក៏​អាចជួយ​អ្នក​នៅ​សវនាការ​ផ្នែករដ្ឋបាល​ជាមួយ​នឹង​មួយ​នៃ​ទី​ភ្នាក់ងារ​ទាំង​នេះបាន​ដែរ។ [1]Section 4648(b)(1)&(2)។ … Continue reading មជ្ឈមណ្ឌល​ក្នុងតំ​បន់​ត្រូវ​មាន​បុគ្គលិក (ឬចុះកិច្ចសន្យា​ជាមួយ​នឹង​នរណាម្នាក់) ដែលមាន​ឯកទេសក្នុង​ផ្នែក​យុត្តិធម៌ព្រហ្ម​ទណ្ឌ ការ​អប់រំ​ពិសេស​ ការគាំពារតាមគ្រួសារ ការជួលផ្ទះក្នុង​តម្លៃ​ទាប ការ​ធ្វើ​សមា​ហរ័ណកម្ម​សហគមន៍ និង​ធានាគុណ​ភាព។​ មជ្ឈមណ្ឌល​ក្នុង​តំ​បន់​​ក៏​ត្រូវ​ជួល “អ្នកតស៊ូតមិអតិថិជន” ដែល​ជាបុគ្គលមាន​ពិការភាព​ផ្នែកការ​លូតលាស់។ [2]Section​ 4640.6(g). អ្នក​គួរ​តែ​អាច​ទៅ​កាន់​នរណា​ម្នាក់នៃ​អ្នក​ទាំង​នេះ​ដើម្បី​សុំជំនួយពី​ការ​តស៊ូ​មតិ​នៅ​ក្នុង​ផ្នែក​ទាំង​នេះ​។

ប្រ​សិន​បើ​មជ្ឈមណ្ឌល​ក្នុងតំបន់​មិន​អាច ឬ នឹង​មិន​ជួយទេ សូម​ដាក់បណ្តឹង​ជំទា​ស់ និង​ស្នើសុំឱ្យ​ចៅក្រម​ដើម្បី​ឱ្យ​មជ្ឈមណ្ឌលក្នុង​តំ​បន់​ផ្តល់​នូវ​ការ​តស៊ូមតិ​ជួយ​ដល់អ្នក។​ សូមមើល ​ជំពូក​​ 10 សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្តឹងជំទាស់​។​

References
1 Section 4648(b)(1)&(2)។ មជ្ឈមណ្ឌលក្នុងតំ​បន់​​ខ្លះ​ជួល​មេធាវី​ឱ្យ​តំ​ណាង​អតិថិជ​ន​នៅក្នុង​ស្ថាន​ភាព​ជាក់លាក់នានា។
2 Section​ 4640.6(g).