Menu Close

(4.3) តើត្រូវ​ធ្វើដូចម្តេចប្រសិនបើខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​អ្នកគ្រប់គ្នាលើក​ឡើង​​នៅក្នុង​ការ​​ប្រ​ជុំ IPP របស់ខ្ញុំ?​

(4.3) តើត្រូវ​ធ្វើដូចម្តេចប្រសិនបើខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​អ្នកគ្រប់គ្នាលើក​ឡើង​​នៅក្នុង​ការ​​ប្រ​ជុំ IPP របស់ខ្ញុំ?​

គ្រប់គ្នា​នៅក្នុង​​កិច្ច​ប្រ​ជុំ គួរ​និយាយ​តាម​របៀប​មួយ​ដែល​អ្នក​អាច​យល់បាន។ ប្រ​សិន​​បើ​​នរណា​ម្នាក់​ប្រើ​ពាក្យ​ ឬ ឃ្លា ដែលអ្នក​មិន​យល់ ចូរសុំឲ្យ​ពួក​គេ​ពន្យល់​​វា។​ ប្រ​សិន​បើ​អ្នក ឬ ក្រុមគ្រួសារ​របស់​អ្នក មិន​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ទេ ចូរស្នើសុំអ្នក​បកប្រែភាសា។ អ្នក​ក៏​អាច​ស្នើសុំ​ឲ្យ​បកប្រែ​ IPP របស់​អ្នក​ជាភាសា​កំណើត​របស់អ្នក​បានផងដែរ។ [1]ផ្នែក​ 4646(i).

ការ​ប្រ​ជុំ IPP គឺ​ជា​ឱកាស​របស់អ្នក​ ដើម្បី​ជជែក​អំពី​អ្វី​ដែល​សំខាន់​ដល់​អ្នក។ អ្វីដែល​សំខាន់នោះ​គឺ​ត្រូវ​បង្ហាញឡើង​នូវ​អ្វីៗ​ទាំងឡាយ​ដែល​អ្នក​ត្រូវ​ការ​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ និង​ទី​ភ្នាក់ងារ​ផ្សេងៗ ដូចជា​ Medi-Cal និង IHSS និង​ពី​គ្រួសារ​ មិត្តភក្តិ និង​អ្នក​ផ្តល់​សេវារបស់អ្នក។

References
1 ផ្នែក​ 4646(i).