Menu Close

(4.67) តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីសក្ខីប័ត្រ​សំណៅ​​ទឹកប្រាក់?

(4.67) តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីសក្ខីប័ត្រ​សំណៅ​​ទឹកប្រាក់?

សក្ខីប័ត្រ​សំណៅ​ទឹក​ប្រាក់​ជា​មធ្យោបាយ​មួយ​នៃ​ការ​ទទួល​សេវាកម្ម។ សក្ខីប័​ត្រ​​ទាំង​​នោះ​អាច​ជា “ប័ណ្ណ​តំ​ណាង​សាច់ប្រាក់” ពី​មជ្ឈមណ្ឌលក្នុង​តំ​បន់​ដែល​អនុញ្ញាត​អ្នក​ឱ្យ​បង់​ប្រាក់​ដល់​នរណាម្នាក់​ដើម្បី​ផ្តល់សេវាកម្ម​ដល់​អ្នក។ មាន​សក្ខីប័ត្រ​​សំណៅទឹកប្រាក់​សម្រាប់​ដូចជា​ឧបករណ៍​ជំនួយ​ដក​ដង្ហើម សេវាធ្វើ​ដំណើ​រ​ការ​មើល​ថែទាំ ការ​មើល​ថែទាំតាម​ផ្ទះ និង​ខោទឹក​នោមជាដើម។

គុណ​សម្បត្តិ​របស់​សក្ខីប័ត្រ​សំណៅសាច់ប្រាក់មាន៖

អ្នក​អាច​ប្រើ​ប្រាស់​ពួក​វា​ដើម្បី​ទិញ​សេវាកម្ម​ពី​បុគ្គល ឬ អង្គ​ការណា​មួយ​ដែល​អ្នក​ជ្រើស​រើស និង​ជៀស​វាង​ទី​ភ្នាក់​ងារ​ក្នុង​បញ្ជី​កំពុង​រង់ចាំ។

គុណ​វិបត្តិ​របស់​សក្ខីប័ត្រ​សំណៅសាច់ប្រាក់មាន៖

វាធ្វើ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការស្វែងរក​អ្នក​ផ្តល់សេវា។​

តាមរយៈការ​ប្រើ​ប្រាស់​សក្ខីប័ត្រដែរ អ្នក​អាច​នឹង​បង្កើត​នូវទំនាក់​ទំ​នង​ “និយោជក-និយោជិត” រវាង​អ្នក​និង​បុគ្គល​ដែល​ត្រូវ​បាន​ជួល​ឱ្យ​ផ្តល់​សេវាកម្ម។ ជានិយោជក អ្នក​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ទាំង​ច្បាប់រដ្ឋនិង​សហព័ន្ធ​អំពី​ការ​ជួល ការ​​បញ្ឈប់ពីការងារ ការធ្វើរបាយការណ៍​ប្រាក់ឈ្នួល ពន្ធកាត់ទុក​លើប្រាក់​ចំណូ​ល និង​ពន្ធលើ​ប្រាក់បៀវត្សរ៍ និង​ប្រាក់សំណង​របស់កម្មករ។ មជ្ឈមណ្ឌល​ក្នុងតំ​បន់​​គួរ​តែ​ផ្តល់​ជំនួយ​បច្ចេកវិទ្យា គោលការណ៍​ណែនាំ និង​ការ​បណ្តុះ​បណ្តា​ល​ដើម្បី​ជួយ​ដល់​អ្នក​ដើម្បី​បំពេញ​ទៅ​តាមលក្ខ​ខណ្ឌ​ទាំង​នោះ។ [1]Title 17, Cal. Code Regs., section 54355. អ្វី​ដែល​សំខាន់​គឺ​ថា មជ្ឈមណ្ឌល​ក្នុង​​តំ​បន់​មិន​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ សក្ខីប័ត្រ​ជំនួស​ឱ្យ​មធ្យោបាយមួយ​នៃ​មធ្យោបា​យផ្សេងៗ​ទៀត​នៃ​ការ​ធានា​ឱ្យ​បាន​នូវ​សេវាកម្ម​សម្រាប់អ្នក។ ករណី​នេះ​​គឺ​ជាការពិត ដោយសារតែ​ពិការភាពរបស់អ្នក ប្រ​សិន​បើ​អ្នក​មិន​អាច​គ្រប់​គ្រ​ង​​ការងារ​បន្ថែម​ដែល​ត្រូវការបាន​ទេនោះ។​

References
1 Title 17, Cal. Code Regs., section 54355.