Menu Close

(4.51) តើធ្វើដូចម្តេច​ ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ឯកភាព​ចំពោះ​សេវាកម្ម ប៉ុន្តែ​ពុំ​មាន​អ្នក​ផ្តល់​សេវានោះ?​

(4.51) តើធ្វើដូចម្តេច​ ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ឯកភាព​ចំពោះ​សេវាកម្ម ប៉ុន្តែ​ពុំ​មាន​អ្នក​ផ្តល់​សេវានោះ?​

នៅ​ពេល​ខ្លះ ក្រុមការងារធ្វើ​ផែនការរបស់អ្នក​នឹង​ឯកភាព​ថា អ្នក​ត្រូវការ​សេវាកម្ម​មួយ​នោះ ប៉ុន្តែ​​ពុំ​មាន​អ្នក​ផ្តល់​សេវាទេ។ នេះ​អាច​ជា​បញ្ហាដ៏​ធ្ងន់​ធ្ងរមួយ។ ទោះបីជា​អាចនឹង​ពិបាកសម្រាប់​មណ្ឌលក្នុងតំបន់​ក្តី​ ក៏ពួកគេ​នៅតែ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​គ្រប់​យ៉ាង​ដែល​​​​​អាចមាន​ ដើម្បី​បំពេញ​ IPP របស់អ្នក​។ [1]Assoc. for Retarded Citizens-Calif. v. Dept. of Developmental Services, 38 Cal.3d 384, 388 (1985). មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ពុំ​មាន​ជម្រើស​អំ​ពី​អនុវត្ត​ IPP របស់អ្នកទេ ប៉ុន្តែ​ពួក​គេ​ពិត​ជា​មាន​ជម្រើស​អំពី​របៀប​ដែលពួក​គេ​ធ្វើ​បែបនេះ​។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​អាច​ពិនិត្យ​ជម្រើស​ទាំង​នេះ៖

  • ពួក​គេ​អាច​សុំឱ្យ​អ្នក​ដែល​កំពុង​ផ្តល់សេវាកម្ម ប្រ​សិន​ពួក​គេ​នឹង​ផ្តល់​សេវាកម្ម​​ដែល​អ្នក​ត្រូវការ បើទោះបី​ជា​វា​ខុស​ពី​សេវាកម្ម​ដែល​ពួក​ធ្លាប់​ផ្តល់​ឱ្យ​ក៏ដោយ។
  • ពួក​គេ​អាច​ទាក់ទង​ទីភ្នាក់ងារ​ផ្សេង​ដើម្បី​ផ្តល់សេវាកម្ម​ដែល​អ្នក​ត្រូវការ។
  • ពួក​គេអាច​ផ្ញើ “សំណើ​សម្រាបការ​ស្នើសុំ” (RFP) ទៅ​កាន់​អង្គ​ភាព​អ្នកផ្តល់សេវា​នៅ​ក្នុង​តំបន់​ដើម្បី​ឱ្យ​ដឹង​ថា​ តើទីភ្នាក់​នឹង​អភិវឌ្ឍ​សេវាកម្ម​ថ្មីៗ​ទេ?
  • ពួក​គេ​អាច​ដឹង​បាន​ប្រ​សិន​បើ​មាន​អ្នកផ្តល់សេវា​ពី​តំ​បន់​ផ្សេង​នឹង​ចូល​មក​ក្នុង​តំ​បន់​របស់​អ្នក ហើយ​ផ្តល់សេវាដល់​អ្នក។​
  • ពួក​គេ​អាច​ស្នើសុំ​មូលនិធិ​ចេញពី DDS ដើម្បី​ផ្តួចផ្តើម និង​អភិវឌ្ឍ​កម្ម​វិធី​នៃ​សេវាកម្ម​និង​ការ​គាំ​ពារ​ថ្មី។ [2]ផ្នែក​ 4648(e).

សូម​មើល​សំណួរ 47 សម្រាប់​មធ្យោបាយ​ខុសគ្នា​ដែល​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ អាច​ធ្វើ​ឱ្យ​ប្រាកដថា​អ្នក​អាច​ទទួល​បាន​សេវាកម្មនិង​ការ​គាំ​ពារ​ទាំង​ឡាយ​ដែល​មាន​សរសេរនៅ​ក្នុង IPP របស់អ្នក។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​សង្ឃឹមថា​សេវាកម្ម​ទាំង​ឡាយ​នោះ​មាន​នៅក្នុង​សហគមន៍​ដែល​អ្នក​រស់នៅ។ ប៉ុន្តែ វា​អាច​ស៊ី​ពេល​ដើម្បី​អភិវឌ្ឍសេវាកម្ម។ ពេល​ខ្លះ ពុំ​មាន​អ្នក​ផ្តល់សេវានឹង​អភិវឌ្ឍ​សេវាកម្ម​នៅ​ក្នុង​ផ្នែក​របស់អ្នក​ទេ។​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​អាច​នឹង​សាកសួរ​ក្រែងអ្នក​នឹង​ប្តូរ​ទៅ​រស់​នៅ​​ក្នុង​តំ​បន់​ផ្សេង ដែល​មាន​អ្នក​ផ្តល់​សេវាម្ម​ដែលអ្នក​ត្រូវការ។ នោះ​ច្រើន​តែ​ជា​ការងារលំបាក​ធ្វើ។ ជួន​កាល ​ករណី​នេះ​កើត​ឡើង​​ប្រ​សិន​បើអ្នក​ត្រូវការ​ការស្នាក់នៅ​ក្នុង​ផ្ទះ​ជា​ក្រុម ហើយ​វា​ពុំ​មាន​នៅ​ក្នុង​តំ​បន់​របស់អ្នកនោះ។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​ធ្វើ​ការ​ស្វែង​រក​ទូទាំង​រដ្ឋ​សម្រាប់​ការ​រក​សេវាកម្ម​ផ្តល់ជូន ហើយ​អ្នក​អាច​ស្វែង​រក​កន្លែង​សម្រាប់​អ្នក​នៅ​ក្នុង​តំ​បន់​មួយ​ផ្សេង​ទៀត​ក្នុង​រដ្ឋ។​

ប្រ​សិន​បើ​មជ្ឈមណ្ឌល​និយាយ​ថា​វា​មិន​មាន​សេវាកម្ម​ ឬ​ ការគាំពារជាក់លាក់ណាមួយ​​ដែល​អ្នក​ត្រូវការ និង​ចង់បាន​ (និង​វា​មិន​មាន​ចេញ​ពី​ប្រភព “ទូទៅ” ឬ មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​នឹង​មិន​ផ្តល់​វាទេនោះ អ្នក​អាច​ប្តឹង​ជំទាស់បាន។ (មើល​ ជំពូក​ 10.) ប៉ុន្តែ​ ដំបូង​ត្រូវពិចារណាទៅលើមូល​ហេតុ​របស់​មជ្ឈ​មណ្ឌល​ចំពោះ​ការ​បដិសេធ​​សំណើរបស់អ្នក និង​ដើម្បី​ដឹង​ថា​តើ​មាន​ជម្រើស​ដែល​អ្នក​អាច​ឯកភាព​បាន​​ដែរឬអត់។

References
1 Assoc. for Retarded Citizens-Calif. v. Dept. of Developmental Services, 38 Cal.3d 384, 388 (1985).
2 ផ្នែក​ 4648(e).