Menu Close

(4.27) តើ​ IPP គួរ​ត្រូវ​បាន​សរសេរឡើង​ដើម្បី​ធានារក្សាឱ្យ​បាន​នូវ​ការទទួល​សេវនិង​ការ​គាំពារ​ដែល​ខ្ញុំត្រូវការ​ដោយរបៀប​ណា?​

(4.27) តើ​ IPP គួរ​ត្រូវ​បាន​សរសេរឡើង​ដើម្បី​ធានារក្សាឱ្យ​បាន​នូវ​ការទទួល​សេវនិង​ការ​គាំពារ​ដែល​ខ្ញុំត្រូវការ​ដោយរបៀប​ណា?​

IPP គួរ​បញ្ជាក់ពី​ព័ត៌​មាន​​ដែល​ទទួល​បាន​ពីការ​វាយតម្លៃ​ និង​ពីអ្នក ក្រុម​គ្រួសារបស់អ្នក និង​មិត្តភក្តិ​ អំពី​របៀប​ដែល​ពិការភាព​របស់អ្នក​​ប៉ះ​ពាល់​ដល់អ្នក។​ នេះ​មាន​ន័យ​ថា ត្រូវនិយាយពី​ការដែលអ្នក​ធ្វើអ្វីមួយ​ដោយ​ឯករាជ្យ​បាន​ល្អប៉ុនណា​ មាន​ផលិត​ផល​ប៉ុនណា​ និង​ការរស់នៅ​ដូច​អ្នក​ទាំង​ឡាយ​ដែល​មាន​វ័យ​ស្របាអ្នក ​ដែលមិនមាន​​​ពិការភាព។​ [1]ផ្នែក​ 4501 កថាខណ្ឌ​ទីបួន​ ការពិពណ៌នា​បានល្អ និង​រាយពី​​វត្ថុបំណង​​និង​គោលដៅ​ដែល​មាន​លក្ខណៈ​ច្បាស់ និង​អាច​វាស់វែង​បាន នឹង​សម្រេច​ពី​ប្រ​ភេទនិង​ចំនួន​ទឹក​ប្រាក់​នៃ​សេវាកម្ម​និង​ការ​គាំពារ​ដែល​អ្នក​ត្រូវការ។​ វាក៏ជួយដល់អ្នក​ប្រសិន​បើ​មជ្ឈមណ្ឌល​ថ្នាក់តំបន់​ចង់​កាត់បន្ថយ ឬ លុបសេវាកម្ម​របស់អ្នក​ចោល​។ ប្រសិន​បើ​អ្នក​បន្ត​មាន​បញ្ហា​​​បំពេញមុខងារដដែល​នៅក្នុង​ផ្នែកទាំង​ឡាយ​ដែល​ស្ថិត​ក្រោមគោលដៅ IPP របស់អ្នកនោះ វា​នឹង​កាន់​តែពិបាកនិយាយថា​សេវាកម្ម​ត្រូវ​បញ្ចប់​។​ ប៉ុន្តែ ជា​ការល្អគួរតែ​​ពិភាក្សា​ទៅលើការប្តូរសេវាកម្ម​វិញ។ ច្បាប់​តម្រូវ​ឱ្យ​ IPP របស់អ្នក​និយាយ​ពី​ភាពញឹកញាប់ដែល​ក្រុម​ការងារ​របស់អ្នក​ពិនិត្យ​ឡើង​វិញ​ទៅលើ IPP ។​ នេះ​គឺ​​ដើម្បី​ឱ្យ​ដឹង​ថាតើ​អ្នក​អាច​ឈាន​ទៅ​សម្រេច​វត្ថុបំណង​និង​គោល​ដៅ​ឬអត់ ដើម្បីអ្នក​អាច​ប្តូរ​ ឬ​បង្កើន​សេវាកម្ម​ក្នុង​ករណី​ចាំបាច់នោះ​។​

IPP ដែលពេញលេញនិង​លម្អិត ធ្វើឱ្យ​ប្រាកដថា​អ្នកគ្រប់គ្នា​យល់ពី​អ្វី​ដែល​សេវាកម្ម​និង​ការ​គាំពារដល់អ្នក​ត្រូវទទួល​បាន ហើយ​គួរ​នឹងទទួលបាន។​

References
1 ផ្នែក​ 4501 កថាខណ្ឌ​ទីបួន​