ជំពូកនេះនឹងផ្តល់ដល់អ្នកនូវព័ត៌មានអំពីសេវាកម្មនិងការគាំពារសម្រាប់កុមារនិងមនុស្សពេញវ័យដែលមានពិការភាពផ្នែកការលូតលាស់ដែលរស់នៅតាមផ្ទះ។ យើងពន្យល់ពីរបៀបដែលច្បាប់ជួយគាំពារដល់ការរក្សាឱ្យនៅជុំក្រុមគ្រួរសារ។
ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman ដែលចាប់ផ្តើមពីផ្នែក 4500 នៃក្រមសុខុមាលភាពនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់ អ្នកនូវផ្នែកនៃច្បាប់ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “ផ្នែក(ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មាន អ្វីផ្សេងទៀតនោះ មានន័យថា ផ្នែក(ទាំងឡាយ) នៃច្បាប់ Lanterman។ ដើម្បីអានច្បាប់ Lanterman សូមចុចត្រង់នេះ។