វាជាការប្រជុំ IPP ដែលត្រូវបានផ្តោតទៅលើអ្នកជាសំខាន់! IPP របស់អ្នកគួរតែឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក និងបង្ហាញពីជម្រើសនិងការពេញចិត្តរបស់អ្នក។[1]មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56076(e)(9).
ការធ្វើផែនការដែលផ្តោតជាសំខាន់ទៅលើមនុស្ស ជាវិធីសាស្រ្តមួយអនុវត្តផ្តោតទៅលើអនាគតដែលអ្នកចង់បានសម្រាប់ខ្លួនអ្នកផ្ទាល់។ [2]ផ្នែក 4646(a). វាផ្តល់ដល់អ្នកនូវមធ្យោបាយក្នុងការនិយាយ៖
- ពីទីកន្លែងដែលអ្នកចង់រស់នៅនិងធ្វើការ
- ពីមនុស្សដែលអ្នកចង់រស់នៅជាមួយ
- ពីរបៀបនិងមនុស្សដែលអ្នកចង់ចំណាយពេលជាមួយ
- ពីរបៀបដែលអ្នកចង់រៀបចំផ្នែកសំខាន់ផ្សេងៗទៀតនៃជីវិតរបស់អ្នក [3]ផ្នែក 4501 និង 4502(b)(10).
អ្នកត្រូវចូលរួមក្នុងការបង្កើតនូវផែនការ IPP របស់អ្នក ជាមួយនឹងក្រុមធ្វើផែនការរបស់អ្នក ដើម្បីឲ្យអ្នកអាចទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ ដើម្បីសម្រេចនូវគោលដៅនិងក្តីសុបិន្តរបស់អ្នក។ [4]ផ្នែក 4646(a)(b) និង (d) និង 4512(j). វាជាដំណើរការធ្វើឡើងជាប្រចាំ មិនមែនមានតែការប្រជុំមួយនោះទេ។ ហើយអ្វីៗទាំងអស់គឺពាក់ព័ន្ធទៅនឹងអ្នក និងគោលដៅរបស់អ្នក។