ស្ថិតក្រោមច្បាប់ Lanterman “សេវាកម្មនិងការគាំពារសម្រាប់អ្នកមានពិការភាពខាងការលូតលាស់” មានលក្ខណៈទូលំទូលាយ។ វារួមបញ្ចូលនូវសេវាកម្មនិងការគាំពារទាំងឡាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពិការភាពផ្នែកការលូតលាស់របស់អ្នក និងជួយអ្នកឱ្យសម្រេច និងរក្សាបាននូវជីវិតមួយដែលមានលក្ខណៈឯករាជ្យ មានផលិតភាព និងមានប្រក្រតីភាព។ [1]ផ្នែក 4501 និង 4512(b).
សូមមើលអ្វីដែលអ្នក (និងក្រុមគ្រួសារអ្នក ប្រសិនបើសមស្រប) ចង់បាននិងត្រូវការ។ IPP អាចជួយអ្នកឱ្យជ្រើសរើសសេវាកម្ម និងការគាំពារដែលអ្នកត្រូវការ និងពេញចិត្ត។ សេវាកម្មទាំងឡាយត្រូវតែមានលក្ខណៈសន្សំសំចៃ ដែលមានន័យថាពួកគេត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក។ ប៉ុន្តែ ប្រសិនបើមានអ្នកផ្តល់សេវាពីរដែលអាចបំពេញតម្រូវការបានដូចគ្នា មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងប្រើអ្នកផ្តល់សេវាមួយដែលមានថ្លៃទាបជាង។ [2]ផ្នែក 4648(a)(6). រាល់សេវានិងការគាំពារទាំងអស់ដែលអ្នកនឹងទទួលបាន ត្រូវតែមានរៀបរាប់នៅក្នុងផែនការ IPP របស់អ្នក។
ទាំងនេះជាឧទាហរណ៍ទាំងឡាយនៃសេវាកម្ម៖
- សេវាវាយតម្លៃ
- ការមាននីតិសម្បទា និងបណ្តុះបណ្តាល
- ការព្យាបាល និងអន្តរាគមន៍ព្យាបាល
- សេវាបង្ការ
- ការរៀបចំការរស់នៅខុសៗគ្នាជាច្រើន
- ការធ្វើសមាហរ័ណកម្មសហគមន៍
- ការងារ/កម្មវិធីមើលថែទាំ
- សេវាប្រឹក្សា
- ការតស៊ូមតិ
- សេវាគាំពារតាមគ្រួសារ
- សេវានិងការគាំពារទំនាក់ទំនង
- សេវាសង្គ្រោះបន្ទាន់ និងវិបត្តិ
- បរិក្ខារឯកទេស
- សេវាធ្វើដំណើរ
- ការសម្របសម្រួល/ការជួយខ្លួនឯង
- សេវាអ្នកបកប្រែភាសាផ្ទាល់មាត់/បកប្រែឯកសារ
បញ្ជីរាយពីគំនិតពាក់ព័ន្ធនឹងរបស់អ្វីមួយដែលមានផ្តល់ជូន។ វាមិនរួមបញ្ចូលនូវរាល់សេវាទាំងអស់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ បញ្ជីរាយយ៉ាងវែងអំពីសេវានានានៅក្នុងច្បាប់នេះ គឺមិនមែនជាបញ្ជីរាយនាមលម្អិតគ្រប់ជ្រុងជ្រោយនោះទេ។ ដូច្នេះ ប្រសិនបើមានសេវាកម្មមួយដែលមិនត្រូវបានចែងក្នុងច្បាប់នោះទេ ប៉ុន្តែអ្នកគិតថាអ្នកត្រូវការវាដើម្បីឱ្យអ្នកសម្រេចបាននូវគោលដៅនៅក្នុង IPP របស់អ្នកនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែពិចារណាវា។
រាយឈ្មោះអ្វីៗដែលអ្នកចង់បាននិងត្រូវការ ហើយប្រៀបធៀបវាទៅនឹងបញ្ជីក្នុង ឯកសារបន្ថែម C ដែលស្រង់ចេញពីច្បាប់ Lanterman។ ឯកសារបន្ថែម I ឯកសារបន្ថែម J និង ឯកសារបន្ថែម K។
អាចនឹងមានសេវាកម្មទាំងឡាយផ្សេងទៀត ដែលអាចទទួលបានលទ្ធផលដូចគ្នា ដូច្នេះសូមកុំបារម្ភពីឈ្មោះវា។ គិតអំពីអ្វីជាលទ្ធផល ដែលអ្នកចង់បានពីសេវាកម្ម ឬ ការគាំពារ។ ដើម្បីរៀបចំសម្រាប់ការប្រជុំ IPP បញ្ជីរាយពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ចង់បាននិងត្រូវការ។ បន្ទាប់មករាយឈ្មោះសេវាកម្មទាំងឡាយដែលអ្នកគិតថានឹងជួយដល់អ្នកបំពេញតាមតម្រូវការរបស់អ្នក។ ប្រសិនបើរបាយការណ៍វាយតម្លៃមានប្រយោជន៍ដល់អ្នកក្នុងការកំណត់ពីតម្រូវការរបស់អ្នក ឬ ការស្នើឡើងនូវគោលដៅ ឬសេវាកម្មក្នុង IPP នោះ សូមលើកវាទាំងនោះឡើងនៅក្នុងអំឡុងការប្រជុំ។ ប្រសិនបើអ្នកបានគិតអំពីអ្វីដែលត្រូវការនិងចង់បាន និងគោលដៅ IPP មួយចំនួននោះ ចូរសរសេរលិខិតផ្ញើទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នក មុននឹងការប្រជុំ IPP ធ្វើឡើង ហើយប្រាប់ពួកគេពីគោលដៅនិងសេវាកម្មទាំងឡាយដែលអ្នកជឿថាគួរតែមាននៅក្នុង IPP របស់អ្នក។ បែបនេះ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងបានត្រៀមជាស្រេចដើម្បីពិភាក្សាចំណុចជាក់លាក់ទាំងនេះក្នុងអំឡុងកិច្ចប្រជុំ។
សម្រាប់សេវាបន្ថែម ប្រសិនបើអ្នកចង់រស់នៅជាមួយគ្រួសារ សូមមើលជំពូក 6។ សម្រាប់សេវាកម្មទាំងឡាយដើម្បីជួយដល់អ្នកក្នុងការរៀបចំការរស់នៅផ្សេង សូមមើល ជំពូក 7។ សម្រាប់ការងារពេលថ្ងៃ និងការគាំពារផ្នែកលំហែកម្សាន្ត និងសេវាទាំងឡាយ សូមមើល ជំពូក 9។