ចំណុចសំខាន់៖ មានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងដំណើរការបណ្តឹងជំទាស់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី1 ខែមីនា ឆ្នាំ2023។ សូមអានព័ត៌មាននេះដោយប្រុងប្រយ័ត្ន ដោយសារតែសិទ្ធិរបស់អ្នកអាចនឹងផ្លាស់ប្តូរ។
ជំពូកនេះពន្យល់ពីរបៀបដោះស្រាយការយល់ស្របជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការរីកលូតលាស់ និងអ្នកផ្តល់សេវាកម្មរួមមាន៖
- របៀបប្តឹងជំទាស់នៅពេលអ្នកមិនយល់ស្រប
- វិធានពីការជូនដំណឹងសម្រាប់ការផ្លាស់ប្តូរនៅក្នុងសេវាកម្មឬការគាំពាររបស់អ្នក
- របៀបដំណើរការសវនាការ
- របៀបរៀបចំបណ្តឹង
- ការមិនយល់ស្របជាមួយនឹងអ្នកផ្តល់សេវាកម្មនិងការគាំទ្រ
ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman; ដែលចាប់ផ្តើមនៅបទបញ្ញត្តិ 4500 នៃក្រមសន្តិសុខសង្គមនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកនូវបទបញ្ញត្តិនៃច្បាប់រដ្ឋនេះ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “បទបញ្ញត្តិ(ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា បទបញ្ញត្តិ(ទាំងឡាយ) នៃច្បាប់ Lanterman។ ដើម្បីអានច្បាប់ Lanterman សូមចុចទីនេះ។