វាអាស្រ័យទៅលើប្រភេទនៃការប្រជុំ IPP? វាអាចជាប្រជុំ IPP លើកដំបូង ការប្រជុំពិនិត្យ IPP ឡើងវិញ និងពីវឌ្ឍនភាពរបស់អ្នក ឬ ការប្រជុំពិសេសដើម្បីប្តូរ IPP នៅចន្លោះការប្រជុំជាប្រចាំ។ មិនថាប្រភេទប្រជុំណាមួយទេ ការប្រជុំភាគច្រើនចាប់ផ្តើមដោយការពិនិត្យមើលឡើងវិញទៅលើព័ត៌មាន។ ការវាយតម្លៃព័ត៌មានមានប្រយោជន៍៖
- អភិវឌ្ឍ IPP ឬ ពិនិត្យលើវឌ្ឍនភាពធៀបទៅនឹងគោលដៅរបស់អ្នក។
- សម្រេចថាតើត្រូវបន្ថែម ឬ ប្តូរសេវាកម្មដើម្បីជួយអ្នកឱ្យឈានទៅសម្រេចគោលដៅរបស់អ្នក និង
- ដើម្បីរួមបញ្ចូលនូវគោលដៅថ្មីៗ ពីព្រោះអ្នកបានសម្រេចនូវគោលដៅទាំងនោះដែលកំពុងស្ថិតនៅក្នុង IPP បច្ចុប្បន្នរបស់អ្នក។
ក្រោយការវាយតម្លៃ ក្រុមការងារអាចនឹងពិភាក្សាគោលដៅដែលគួរតែមាននៅក្នុង IPP របស់អ្នក។ បន្ទាប់មក ពិភាក្សាអំពីសេវានិងការគាំពារដើម្បីជួយដល់អ្នកឱ្យសម្រេចនូវគោលដៅថ្មី ឬ គោលដៅដែលបានកែសម្រួលរួចរបស់អ្នក។ ការពិភាក្សាគួររួមបញ្ចូលផងដែរនូវការព្រមព្រៀងទៅលើសេវាកម្មទាំងឡាយដែលអ្នកត្រូវការ ភាពញឹកញាប់ដែលអ្នកត្រូវទទួលសេវាទាំងនោះ និងពេលវេលាដែលសេវាកម្មទាំងនោះចាប់ផ្តើម។ ការពិភាក្សាក៏ត្រូវនិយាយពីអ្នកដែលទទួលខុសត្រូវផ្តល់នូវសេវាទាំងនោះផងដែរ។ អ្នកផ្តល់សេវាអាចជាមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ អ្នកផ្តល់សេវាដែលត្រូវបង់ថ្លៃដោយមជ្ឈមណ្ឌលថ្នាក់តំបន់។ ឬ វាអាចជាកម្មវិធីក្នុងមូលដ្ឋាន រដ្ឋ ឬកម្មវិធីសហព័ន្ធ ឬ ទីភ្នាក់ងារដែលត្រូវទទួលបន្ទុក។ តួនាទីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ បន្ទាប់មកនឹងធ្វើឱ្យប្រាកដថា អ្នកចាប់ផ្តើមទទួលបានសេវាកម្មពីកម្មវិធី ឬទីភ្នាក់ងារផ្សេងនោះ។ [1]ផ្នែក 4646 និង 4646.5.
ការអភិវឌ្ឍកម្មវិធី IPP សម្រាប់កុមារពាក់ព័ន្ធការគោរពចំពោះអំណាចសម្រេចចិត្តរបស់ក្រុមគ្រួសារ ការប្រជុំវិវឌ្ឍន៍តាមតម្រូវការរបស់គ្រួសារទាំងមូល ផ្តើមចេញពីភាពខ្លាំងរបស់គ្រួសារ និងគោរពទៅតាមការពេញចិត្តផ្នែកវប្បធម៌ គុណតម្លៃ និងរបៀបរស់នៅរបស់ពួកគេ។ [2]ផ្នែក 4646.5(a)(1)&(3) និង 4685(b).