Menu Close

ជំ​ពូក​ 8៖ របៀប​ស្ថិត​នៅ​​ក្រៅ​ស្ថាប័ន

ជំ​ពូក​ 8៖ របៀប​ស្ថិត​នៅ​​ក្រៅ​ស្ថាប័ន

ជំពូក​នេះ​ពន្យល់អំ​ពី៖

  • សិទ្ធិរបស់អ្នក​ដើម្បី​រស់នៅក្នុង​សហគមន៍​របស់អ្នក
  • របៀប​ស្ថិត​នៅ​ក្រៅ​ស្ថាប័ន​ និង​
  • របៀប​ចាកចេញពី​ស្ថាប័ន

ព័ត៌​មាន​នេះ​ភាគ​ច្រើន​យក​ចេញពី​ច្បាប់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា ច្បាប់ Lanterman ដែល​ចាប់ផ្តើម​ពី​​ផ្នែក 4500 នៃ​ក្រម​​សុខុមាលភាព​​និង​​ស្ថាប័ន្​រដ្ឋ​កាលីហ្វ័រ​ញ៉ា។​ យើង​ផ្តល់ដល់​​អ្នក​នូវ​ផ្នែក​នៃ​ច្បាប់​ ដែល​អ្នក​អាច​រក​ឃើញ​នូវ​ព័ត៌មាន​ដែល​យើង​បាន​រៀប​ចំ​ឡើង​។​អ្នក​អាច​នឹង​ត្រូវ​មើល​ច្បាប់​ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​ដែល​អ្នក​ត្រូវ​ការ។​ នៅ​ពេល​អ្នក​ឃើញ​ពាក្យ “ផ្នែក(ទាំងឡាយ)” ដែល​ត្រូវ​បាន​បន្ត​ដោយ​លេខ ហើយដែល​​គ្មាន​ព័ត៌មានអ្វី​ផ្សេង ទៀត ​នោះមាន​ន័យ​ថាជា​ផ្នែក(ទាំងឡាយ)នៃ​ច្បាប់ Lanterman។​ ដើម្បី​អាន​ច្បាប់​ Lanterman សូមចុចត្រង់នេះ