Menu Close

(4.25) តើ​ត្រូវសរសេរ​ជាលាយលក្ខណ៍​អក្សរ​អ្វីខ្លះ​ទៅក្នុង​​ IPP?

(4.25) តើ​ត្រូវសរសេរ​ជាលាយលក្ខណ៍​អក្សរ​អ្វីខ្លះ​ទៅក្នុង​​ IPP?

IPP ត្រូវតែមាន៖

  • គោលដៅនិង​វត្ថុបំណង​របស់អ្នក​។ គោល​ដៅ​របស់អ្នក​ត្រូវ​តែ​ផ្អែកលើតម្រូវការ ការពេញចិត្ត និង​ជម្រើសជីវិតរបស់អ្នក។ វត្ថុបំណង​របស់អ្នក​គឺ​ជា​ជំហាន​មាន​ពេលកំណត់​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​របស់អ្នក និង​ឆ្លើយ​តប​ទៅ​នឹងតម្រូវការរបស់អ្នក។​ វត្ថុបំណង​របស់អ្នក​ត្រូវតែ​សរសេរជាលាយលក្ខណ៍អក្សរ​ដើម្បី​ឱ្យ​​វឌ្ឈនភាពរបស់​អ្នក​​ទៅលើវត្ថុបំណង​ស្ថិត​ក្រោម​គោលដៅនីមួយៗ​អាច​វាស់វែង​បាន។​ វត្ថុបំណង​ក៏​អាច​​តាមដាន​បានថាតើអ្នក​កំពុង​ទទួល​បាន​សេវាកម្ម​កំណត់នៅក្នុង IPP របស់អ្នក​ឬអត់។
  • បញ្ជីរាយ​ប្រភេទ និងតម្លៃ​​សេវាកម្ម​​និង​ការ​គាំពារទាំង​អស់​ ដែលអ្នក​​ត្រូវការ​ដើម្បីឈានទៅ​សម្រេចឱ្យបាន​នូវ​វត្ថុបំណង​និង​គោលដៅ​របស់អ្នក។ នេះ​រួម​បញ្ចូលទាំង​​សេវាកម្មទាំង​ឡាយ​ដែល​មជ្ឈមណ្ឌល​ថ្នាក់តំបន់​នឹង​ផ្តល់ ឬ បង់ថ្លៃ​ និង​សេវាទាំង​នោះ​ដែល​នឹង​ត្រូវ​បានមកពី​ទីភ្នាក់ងារ​ឬធនធានទាំងឡាយ​ផ្សេងទៀត។​ ការពិពណ៌នា​ពីសេវាកម្មនិងការគាំពារ ត្រូវ​រួម​បញ្ចូល​នូវ​កាលបរិច្ឆេទ ដែល​សេវាទាំងនោះនឹងចាប់ផ្តើម និង​ពេលវេលាកំណត់​សម្រាប់​អ្វី​មួយ​​ដែល​ចាំបាច់​មុន​ពេល​សេវាទាំងនោះចាប់ផ្តើម។
  • កាលវិភាគ​សម្រាប់​ពិនិត្យ​ឡើង​វិញ និង​ការ​វាយ​តម្លៃ​ទៅលើ​ IPP របស់អ្នក។​ នេះនឹង​ជួយ​តាមឱ្យ​ជាប់​ថា​អ្នក​កំពុង​ទទួល​បាន​សេវាកម្ម IPP ដែល​ឆ្លើយ​តប​ទៅនឹង​វត្ថុបំណង​របស់អ្នក​បានទាន់ពេល ហើយអ្នក​និង​ក្រុម​គ្រួសារ​របស់អ្នក​ពេញចិត្ត​ជាមួយ​នឹង IPP របស់អ្នក និង​ពីរបៀប​ដែល​វា​កំពុង​តែ​ត្រូវបានអនុវត្ត​។ [1]ផ្នែក​ 4646.5(a)(2)(5)&(8).

References
1 ផ្នែក​ 4646.5(a)(2)(5)&(8).