សម្រាប់គ្រួសារដែលមានចំណូលលើសពី 400 ភាគរយនៃកម្រិតនៃភាពក្រីក្រសហព័ន្ធ មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងនៅតែបន្តបង់សហបង់ប្រាក់ ឬសហធានារ៉ាប់រងដែលពាក់ព័ន្ធនឹងសេវាកម្មនិងការគាំទ្រ។ ប៉ុន្តែអ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខុសៗគ្នា។
ប្រសិនបើសេវាកម្មនេះគឺសម្រាប់កូនរបស់អ្នកដែលជាអនីតិជន សេវាកម្មនេះត្រូវតែបានរួមបញ្ចូលក្នុងកម្មវិធីIPP ឬ IFSP របស់កូនអ្នក។ ម្យ៉ាងទៀត សេវាកម្មនេះចាំបាច់ត្រូវ រក្សាទុកនិងបន្តរក្សាទុកកូនរបស់អ្នកនៅក្នុងផ្ទះ។ [1]Section 4659.1(d).
ជាចុងក្រោយ (មិនថាកូនរបស់អ្នកជាអនីតិជនឬជាមនុស្សពេញវ័យទេ) អ្នកត្រូវតែបញ្ជាក់ភស្តុតាងថាចំណុចខាងក្រោមមួយឬច្រើនជាងនេះគឺមានពាក់ព័ន្ធ៖
- ហេតុការណ៍វិសមញ្ញណាមួយបានកើតឡើងដែលមានឥទ្ធិពលទៅលើសមត្ថភាពរបស់អ្នកក្នុងការបង់ទូទាត់សហបង់ប្រាក់ឬសហធានារ៉ាប់រង ឬដើម្បីបំពេញតម្រូវការថែទាំនិងគ្រប់គ្រងកូនរបស់អ្នក។
- ការខាត់បង់ក្នុងគ្រោះមហន្តរាយ (ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះថ្នាក់ចៃដន្យ) ដែលជះឥទ្ធិពលជាបណ្តោះអាសន្នទៅលើសមត្ថភាពរបស់អ្នកក្នុងការបង់ប្រាក់សហបង់ប្រាក់ ឬសហធានារ៉ាប់រង។
- កូនរបស់អ្នកម្នាក់ឬច្រើននាក់ មានថ្លៃចំណាយវេជ្ជសាស្ត្រមិនទាន់ទូទាត់សងច្រើនគួរឱ្យកត់សម្គាល់។ [2]Section 4659.1(d)(1-3).