Menu Close

(4.18) តើធ្វើដូចម្តេច​ប្រ​សិន​បើ​ខ្ញុំ​​មិនចេះនិយាយ​ភាសាអង់គ្លេស​?

(4.18) តើធ្វើដូចម្តេច​ប្រ​សិន​បើ​ខ្ញុំ​​មិនចេះនិយាយ​ភាសាអង់គ្លេស​?

ការទំនាក់ទំនង​ល្អ​ចាំបាច់ណាស់។​ ប្រ​សិន​បើ​អ្នក​មិន​ចេះ​និយាយ​ភាសាអង់គ្លេស មាន​បញ្ហាក្នុង​ការយល់​ភាសា​អង់គ្លេស ឬ​មាន​អារម្មណ៍ថា​​មាន​ទំនុកចិត្ត​ជាង​ក្នុង​ការ​និយាយ​ភាសា​ផ្សេង​នោះ សូម​ប្រាប់​ដល់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ឱ្យ​បាន​ឆាប់​តា​ម​ដែ​ល​អាច​ធ្វើ​បាន។​ ពួក​គេ​ត្រូវ​ផ្តល់​អ្នក​បក​ប្រែ​ភាសា។​ អ្នក​អាច​មាន​អ្នក​បក​ប្រែ​ភាសា​នៅ​គ្រប់កិច្ច​ប្រជុំទាំងអស់ ប្រ​សិន​បើ​អ្នក​ត្រូវការ។​ អ្នក​ក៏​អាច​នាំ​មិត្តភក្តិ ឬ សមាជិកក្រុម​គ្រួសារ​ដែល​និយាយ​ភាសាអង់គ្លេស​មកជាមួយដើម្បី​​ជួយ​អ្នក​បាន​ផងដែរ។ ប៉ុន្តែ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​មិនអាច​បង្ខំ​ឲ្យ​អ្នក​យក​មិត្ត​ភក្តិ​មក​ធ្វើ​ជា​អ្នក​បក​ប្រែ​​បាន​ទេ។

ច្បាប់​ផ្តល់​សិទ្ធិ​ដល់អ្នក​ឱ្យ៖

  • ទទួល​បានការបក​ប្រែ IPP របស់អ្នក និង​ឯកសារ​ទាំង​ឡាយ​ផ្សេងទៀត និង​
  • ទទួលបាន​អ្នកបកប្រែសម្រាប់កិច្ចប្រជុំ​ ឬ​ការសន្ទនាតាមទូរសព្ទ​។ [1]ផ្នែក​ 4502.1 និង​ 4646(g)&(i).

ប្រសិន​បើ​មជ្ឈមណ្ឌល​ថ្នាក់តំបន់​​មិន​​បកប្រែ​ឯកសារ ឬ ផ្តល់​អ្នក​បក​ប្រែ​ភាសាទេ សូម​ទូរសព្ទ​ទៅកាន់អង្គការសិទ្ធិជនពិការ​កាលីហ្វ័រញ៉ា​​ (Disability Rights California)​ ឬ OCRA សម្រាប់ស្នើ​សុំជំនួយ។

References
1 ផ្នែក​ 4502.1 និង​ 4646(g)&(i).