បាទ/ចាស។ ប្រសិនបើអ្នកត្រូវការ ហើយចង់បានប្រភេទនៃសេវាកម្ម ឬការគាំពារជាក់លាក់ ការវាយតម្លៃផ្លូវការអាចត្រូវបានធ្វើឡើងមុននឹងការប្រជុំ ឬនៅចន្លោះការប្រជុំ។ ការវាយតម្លៃអាចត្រូវបានធ្វើឡើងប្រសិនបើចាំបាច់៖
- សេវាគ្រប់គ្រងអាកប្បកិរិយា។
- ការព្យាបាលដោយឱ្យអ្នកជំងឺធ្វើសកម្មភាពផ្សេងៗ និង/ឬ ការព្យាបាលដោយចលនា ឬ
- ការរៀបចំការរស់នៅក្នុងសហគមន៍
ការវាយតម្លៃមួយត្រូវធ្វើឡើងដោយនរណាម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប្រសិនបើអាចធ្វើបាន គួរតែធ្វើឡើងក្នុងបរិយាកាសប្រក្រតី។ វាត្រូវតែពាក់ព័ន្ធដល់ការយកព័ត៌មានពីអ្នក ក្រុមគ្រួសារអ្នក មិត្តភក្តិរបស់អ្នក អ្នកផ្តល់សេវារបស់អ្នក និងអ្នកគាំពាររបស់អ្នក និងតំណាងផ្សេងៗទៀត។ ហើយវាត្រូវតែស្របតាមរបៀបរស់នៅរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នក និងវប្បធម៌ដើមរបស់អ្នក។ [1]ផ្នែក 4646.5(a)(1).
↑1 | ផ្នែក 4646.5(a)(1). |
---|