អ្នកអាចត្រូវទទួលបានសេវាកម្មពីទីភ្នាក់ងារនិងកម្មវិធីខុសៗគ្នា។ ឧទាហរណ៍មួយចំនួនមាន៖
- សេវាអប់រំពិសេសសមស្របពីសាលាសាធារណៈក្នុងមូលដ្ឋាន
- ឧបករណ៍និងសេវាកម្មពី Medi-Cal សេវាកុមារដ្ឋកាលីហ្វ័រញ៉ា (CCS) ឬធានារ៉ាប់រងឯកជន
- ចំណូលរបបសន្តិសុខបន្ថែម (SSI)
- ប្រភេទនិងចំនួនត្រឹមត្រូវនៃសេវាគាំពារតាមផ្ទះ (IHSS)
ប្រសិនអ្នកមានបញ្ហាទទួលបានសេវាកម្ម និងអត្ថប្រយោជន៍ដែលអ្នកត្រូវការ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតស៊ូមតិសម្រាប់អ្នក។ អ្នកសម្របសម្រួលសេវារបស់អ្នក (នរណាម្នាក់ផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយមជ្ឈមណ្ឌលថ្នាក់តំបន់) អាចនឹងទៅជាមួយអ្នកចូលរួមក្នុងការប្រជុំ IEP នៅឯសាលាបាន។ ពួកគេអាចជួយអ្នកគណនាពីចំនួនម៉ោង IHSS ដែលអ្នកត្រូវការ ដោយគិតពីចំនួនម៉ោងដែលវាអាចចំណាយដើម្បីធ្វើការងារផ្សេងនៅផ្ទះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចជួយអ្នកនៅសវនាការផ្នែករដ្ឋបាលជាមួយនឹងមួយនៃទីភ្នាក់ងារទាំងនេះបានដែរ។ [1]ផ្នែក 4648(b)(1)&(2). … Continue reading
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវមានបុគ្គលិក (ឬចុះកិច្ចសន្យាជាមួយនឹងនរណាម្នាក់) ដែលមានឯកទេសក្នុងផ្នែកតុលាការព្រហ្មទណ្ឌ ការអប់រំពិសេស ការគាំពារតាមគ្រួសារ ការជួលផ្ទះក្នុងតម្លៃទាប ការធ្វើសមាហរ័ណកម្មសហគមន៍ និងធានាគុណភាព។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវជួល “អ្នកតស៊ូមតិអតិថិជន” ដែលជាបុគ្គលមានពិការភាពផ្នែកការលូតលាស់។ [2]ផ្នែក 4640.6(g). អ្នកគួរតែអាចទៅកាន់នរណាម្នាក់នៃអ្នកទាំងនេះដើម្បីសុំជំនួយពីការតស៊ូមតិនៅក្នុងផ្នែកទាំងនេះ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាច ឬ នឹងមិនជួយទេ សូមដាក់បណ្តឹងជំទាស់ និងស្នើសុំឱ្យចៅក្រមដើម្បីឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់នូវការតស៊ូមតិជួយដល់អ្នក។ មើលជំពូក 10 សូមមើលសំណួរ 10 សម្រាប់ព័ត៌មានបន្ថែមអំពីការប្តឹងជំទាស់។