ជំពូកនេះគឺនិយាយអំពីការធ្វើការតស៊ូមតិដើម្បីខ្លួនអ្នក ការធ្វើការតស៊ូមតិដើម្បីនរណាម្នាក់ផ្សេង និងការទទួលបានការគាំទ្រពីអង្គការតស៊ូមតិ។ វារួមមាន៖
- តើការតស៊ូមតិជាអ្វី?
- អង្គការតស៊ូមតិ
- ជំនាញការតស៊ូមតិជាលក្ខណៈបុគ្គល
- ឱកាសប្រព័ន្ធតស៊ូមតិ
ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman; ដែលចាប់ផ្តើមពីផ្នែក 4500 នៃក្រមសន្តិសុខសង្គមនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកនូវផ្នែកនៃច្បាប់ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “ផ្នែក(ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា ផ្នែក(ទាំងឡាយ) នៃច្បាប់ Lanterman។ ដើម្បីអានច្បាប់ Lanterman សូមចុចទីនេះ។