Menu Close

(4.6) តើនរណាបង្កើត IPP ឡើង?

(4.6) តើនរណាបង្កើត IPP ឡើង?

ក្រុមការងារធ្វើផែនការ​ជាអ្នក​បង្កើត IPP របស់អ្នក។ ក្រុម​ការងារធ្វើ​ផែនការ​រួម​មាន៖

  • អ្នក​
  • ឪពុកម្តាយ​របស់​អ្នក ប្រើ​សិន​បើអ្នក​ជាកុមារមិនទាន់​គ្រប់អាយុ
  • អ្នក​មើល​ថែទាំអ្នក ឬ​តំណាងដោយស្របច្បាប់​របស់អ្នក​ (ប្រ​សិន​បើ​អ្នក​មាន) និង​អ្នក​ជា​មនុស្ស​ពេញវ័យ
  • មនុស្ស​ម្នាក់ ឬ ច្រើននាក់​មក​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ រួម​ទាំង​អ្នក​សម្រប​សម្រួល​​សេវាកម្ម​របស់អ្នកផងដែរ។
  • នរណា​ម្នាក់​ដែល​អ្នក​អញ្ជើញមក ដូចជាអ្នក​ផ្តល់​សេវាកម្ម​ដល់អ្នកជាដើម​។ [1]ផ្នែក​ 4512(j) … Continue reading

ការ​ប្រ​ជុំ IPP គួរតែ​មាន​លក្ខណៈជា​កិច្ច​សហការ។ ក្រុមការងាររបស់អ្នក​ធ្វើការរួមគ្នា​​​ដើម្បី​ស្វែងរកមធ្យោបាយ​ទាំង​ឡាយ​ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន​នូវ​គោលដៅនិង​ក្តី​សុបិន្ត​របស់អ្នក។ ​អ្នក​ទទួល​បាន​ឱកាសនិយាយ​ពី​ក្តីសង្ឃឹម សុបិន្ត និង​បញ្ហាប្រឈ​ម​ទាំង​ឡាយ​របស់អ្នក។ ហើយ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​​នាំមកនូវបទពិសោធ​ន៍​និង​ចំណេះដឹង​របស់​ខ្លួនពីសេវាកម្មនិង​ការគាំពារ​ទាំង​ឡាយ​ដែល​មាន ​ដើម្បី​ជួយ​ដល់​​អ្នក។

References
1 ផ្នែក​ 4512(j) ប្រ​សិន​បើ​អ្នក​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ការលូត​លាស់នោះ បុគ្គលិក​មក​ពី​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍ការលូតលាស់​ក៏​នឹង​ចូល​រួមក្នុងកិច្ច​ប្រ​ជុំនោះដែរ។ ផ្នែក 4418.3(c)