Menu Close

(4.5) ហេតុអ្វី​បាន​ជា​ IPP មាន​សារៈសំខាន់​ខ្លាំងបែបនេះ?​

(4.5) ហេតុអ្វី​បាន​ជា​ IPP មាន​សារៈសំខាន់​ខ្លាំងបែបនេះ?​

IPP មានសារសំខាន់​ខ្លាំង​ពី​ព្រោះ​វា​សម្រេចទៅលើ​សេវាកម្ម​និង​ការ​គាំ​ពាររបស់អ្នក​។ IPP មាន​លក្ខណៈ​ដូច​ជា​កិច្ចសន្យា​រវាង​អ្នក​និង​មជ្ឈ​មណ្ឌលថ្នាក់​តំបន់អញ្ចឹង​ដែរ។ វាជា​ការព្រមព្រៀង​មួយក្នុងការ​ផ្តល់សេវា​និង​ការគាំពារ​​។ [1]“សិទ្ធិ​របស់​បុគ្គល​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់ … Continue reading ប្រ​សិន​បើ​មាន​សេវាកម្ម​ ឬ​ការ​គាំ​ពារ​ណាមួយ​ដែល​អ្នក​ត្រូវ​ការ​និង​ចង់​បាន រួម​បញ្ចូលទាំង​សេវាកម្ម​​ពី​ទីភ្នាក់ងារ​​មួយ​ផ្សេង​ទៀតនោះ អ្នក​ត្រូវ​​តែ​សុំឲ្យ​សរសេរសេវាកម្មនោះ​ចូលទៅក្នុង IPP។

នៅពេលណាក៏បានឲ្យ​តែ​អ្នក​ត្រូវការ​សេវាកម្ម​និង​ការគាំពារ សូមស្នើសុំការ​ប្រ​ជុំ IPP ពីមជ្ឈ​មណ្ឌល​ថ្នាក់​តំបន់របស់អ្នក​។ គ្រប់សេវាកម្មនិង​ការ​គាំពារ គួរ​តែ​ត្រូវ​បាន​រាយ​ឈ្មោះ រួម​ទាំង​សេវាកម្ម​ពី​ “ទីភ្នាក់ងារ​ទូទៅ​” ផងដែរ។​ [2]ផ្នែក​ 4646.5(a)(5). ទីភ្នាក់​ងារ​ទូទៅ … Continue reading

ចូរចងចាំ!

  • ប្រ​សិនបើ​សេវា​ត្រូវបានរាយនៅក្នុង​ IPP របស់អ្នក នោះ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ ត្រូវតែផ្តល់វា ឬ ជួយ​ដល់អ្នក​​ឲ្យ​ទទួលបាន (ឬបន្ត​ទទួលបាន) វាពីកន្លែង​ផ្សេងទៀត។ [3]ផ្នែក​ 4648.
  • ប្រសិន​បើ​សេវា​មិន​មាន​នៅក្នុង​ IPP របស់អ្នក​ទេ នោះ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មិន​ចាំ​បាច់​ត្រូវ​ផ្តល់​វា​ដល់​អ្នក ឬ ជួយ​អ្នក​ឲ្យ​ទទួល​បាន​វា​ពី​ទី​ភ្នាក់ងារ​មួយផ្សេង​​ទៀត​នោះ​ទេ។

References
1 “សិទ្ធិ​របស់​បុគ្គល​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់ និង​កាតព្វកិច្ច​របស់​រដ្ឋ​ចំពោះ​ពួកគេ ត្រូវអនុវត្ត​តាម​រយៈ​ផែនការកម្ម​វិធី​ជា​លក្ខណៈ​បុគ្គល (IPPs) ដែល​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ទាំង​ឡាយ ត្រូវ​តែ​បង្កើត​ឡើង​សម្រាប់ពួកគេ។” Clemente v. Amundson, 60 Cal.App​.​4​t​h​1094 (1998).
2 ផ្នែក​ 4646.5(a)(5). ទីភ្នាក់​ងារ​ទូទៅ ផ្តល់សេវាកម្ម​និង​អត្ថប្រយោជន៍​ដល់អ្នក​ ជាទូទៅ​មិន​ថាឡើយ​អ្នក​ជា​អតិថិជន​របស់​មជ្ឈមណ្ឌល​ប្រ​ចាំ​តំបន់​ឬក៏​អត់នោះទេ។​ ផ្នែក​ 4644(b). ឧទាហរណ៍​​ទាំង​ឡាយ​នៃ​ទី​ភ្នាក់ងារ​ទូទៅនិង​សេវាកម្ម គឺកម្មវិធី Medi-Cal ឬ Medica​re សម្រាប់ការ​ថែទាំសុខភាព សេវាកម្មសម្រាប់កុមារ​​កាលីហ្វ័រញ៉ា (CCS) សម្រាប់​ការ​ថែទាំសុខភាព​ទាក់ទង​ទៅ​នឹង​ពិការភាព​រាងកាយ មណ្ឌលសិក្សាធិការសម្រាប់​​សេវាកម្មដែល​​ត្រូវ​បាន​ផ្តល់​តាម​រយៈ​កម្មវិធី​អប់រំពិសេស រដ្ឋបាល​សន្តិសុខសង្គមសម្រាប់ SSI និង​អត្ថប្រយោជន៍សន្តិសុខសង្គមផ្នែកពិការភាព។
3 ផ្នែក​ 4648.