Menu Close

(4.28) តើ​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង “គោលដៅ” និង​ “វត្ថុបំណង​”​?

(4.28) តើ​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង “គោលដៅ” និង​ “វត្ថុបំណង​”​?

IPP របស់អ្នក​ត្រូវ​មាន​សេចក្តី​ថ្លែង​ពី​គោល​ដៅ​របស់​អ្នក និង​វត្ថុបំណង​ដ៏​ជាក់លាក់របស់អ្នក​ដើម្បី​ឆ្លើយ​តប​ទៅនឹង​គោល​ដៅរបស់អ្នក។ [1]ផ្នែក​ 4646.5(a)(2).

គោលដៅ​ គឺ​ជាសេចក្តី​ថ្លែង​​​ទូលំទូលាយ​អំពី​កន្លែង​​ដែល​អ្នក​ចង់​សម្រេច​បាន​​ក្នុង​ជីវិត​​របស់អ្នក​។ អ្នក​មិន​ត្រូវ​ការគោលដៅ IPP សម្រាប់អ្វី​ដែល​មាន​រួចហើយ ឬ អាច​ធ្វើបាន​នោះទេ។​ គោលដៅ IPP ត្រូវ​ផ្អែក​ទៅ​លើតម្រូវការទាំងឡាយ​របស់អ្នក។ ការ​ផ្តោត​ទៅលើគោលដៅ IPP គួរធ្វើឡើងទៅលើផ្នែក​ទាំង​ឡាយ​នៃ​ជីវិត​ដែល​អ្នក​ជួប​បញ្ហា។​ គោល​ដៅ​ IPP គួរ​​ត្រូវ​តែ​ផ្អែកលើការពេញចិត្ត និង​ជម្រើស​ជី​វិត​របស់​អ្នក​។​ អ្នក​អាច​មាន​គោលដៅ​សម្រាប់​ទីកន្លែង​ដែលអ្នក​ចង់រស់នៅ សកម្មភាព​អ្វី​ដែល​អ្នក​ចង់ធ្វើ ឬ ប្រភេទ​ការងារ​អ្វី​មួយ​ដែលអ្នក​ចង់បាន។ [2]ផ្នែក​ 4502(b)(10). គោលដៅ​អាច​ជាអ្វីមួយ​នៅក្នុង​ជីវិត​ដែលអ្នក​ចង់ផ្លាស់ប្តូរ។​ ប្រ​សិន​បើ​អ្នក​មិន​មានការងារ ប៉ុន្តែ​ចង់​បាន​ការងារមួយ គោលដៅ​របស់អ្នក​អាចជា៖ “ខ្ញុំ​នឹង​ទទួល​បានការងារមួយ។” គោលដៅ​អាច​ជាអ្វីមួយ​នៅក្នុង​ជីវិត​ដែលអ្នក​ចង់បន្ត​។​ ប្រសិនបើ​អ្នក​ជា​និស្សិត ហើ​យ​ចង់​បន្ត​ការ​សិក្សា គោលដៅរបស់អ្នក​អាច​ជា៖ “ខ្ញុំ​នឹង​បន្តការ​សិក្សា។”

វត្ថុបំណង​ គឺ​ជា​សកម្មភាព​ជាក់លាក់​និង​មាន​ពេលកំណត់ ដែល​ជួយ​អ្នក​ឱ្យ​ឈាន​ទៅសម្រេចគោលដៅរបស់អ្នក។ [3]ផ្នែក​ 4646.5(a)(2). វត្ថុបំណង​ត្រូវ​តែ​ត្រូវបាន​សរសេរ​ឡើង​ជាលាយលក្ខណ៍​អក្សរនៅក្នុង​ IPP របស់អ្នក ដើម្បី​វាស់វែង​ពី​វឌ្ឍនភាព​​របស់អ្នក ឬ តាមដាន​ទៅលើសេវា​កម្ម​របស់អ្នក។ វត្ថុបំណង​រក្សាឱ្យ​អ្នក និង​មជ្ឈ​មណ្ឌល​​ថ្នាក់តំបន់​ទទួល​ខុសត្រូវ​ឆ្ពោះទៅកាន់​គោលដៅរបស់អ្នក។ ប្រ​សិន​បើគោ​ល​ដៅ​របស់អ្នកគឺ​ការ​ទទួល​បាន​ការងារនៅក្នុង​តំបន់ជិតខាងអ្នក នោះ​វត្ថុបំណងមួយ​របស់អ្នក​អាចជា៖ “រាល់សប្តាហ៍ ខ្ញុំនឹង​បំពេញ និង​ដាក់ពាក្យ​សុំការងារ​ឱ្យ​បាន​បី​នៅ​តាម​ក្រុម​ហ៊ុន​ជិតៗ។” វត្ថុបំណង​ទីពីរ​របស់អ្នក​​​ឆ្ពោះ​ទៅ​កាន់គោលដៅ​របស់​អ្នក​ក្នុង​ការ​ទទួល​បានការងារ​នោះ​ អាច​​ត្រូវ​ទូរសព្ទ​តាមដានពាក្យ​សុំការងារ​ទៅកាន់​និយោ​ជ​កនីមួយៗ។ ពីព្រោះតែ​វា​​មាន​លក្ខណៈជាក់លាក់ និង​អាចវាស់វែងបាននោះ វត្ថុបំណ​ង​ភ្ជាប់ការទទួល​ខុសត្រូវ​របស់អ្នក​និង​បុគ្គល​​ដែលជួយអ្នក។​ ប្រ​សិន​បើ​អ្នក​និង​បុគ្គលដែលជួយ​ដល់អ្នក​មិន​បំពេញ​ពាក្យ​សុំការងារ​ ឬធ្វើការទូរសព្ទតាមដានទេនោះ វត្ថុបំណង​របស់​អ្នក​នៅក្នុង​ផ្នែក​ការងារ​មិន​ត្រូវបានឆ្លើយ​តប​ឡើយ​។​ គោល​ដៅ​​នៃការទទួល​បានការងារ​ក៏​អាច​នឹង​មិន​ត្រូវបាន​សម្រេចទេ។

គោល​ដៅ​និង​វត្ថុបំណង​របស់អ្នក​គួរ​តែ​បង្កើន​ឱកាសជាអតិបរមា ដើម្បី​អភិវឌ្ឍ​ទំនាក់​​​ទំនង ​និង​ដើម្បីជាផ្នែក​មួយ​នៃ​ជីវិតរស់នៅ​តាម​​សហគមន៍​នៅក្នុង​ផ្នែក​នានា ​​ដូច​ជា ការ​ផ្តល់​​ទី​ជម្រក​ ការងារ ការសិក្សា និង​ការសម្រាក​លំហែ​កាយ​ជាដើម។ [4]ផ្នែក​ 4646.5(a)(2).

References
1 ផ្នែក​ 4646.5(a)(2).
2 ផ្នែក​ 4502(b)(10).
3 ផ្នែក​ 4646.5(a)(2).
4 ផ្នែក​ 4646.5(a)(2).