Menu Close

(4.68) តើខ្ញុំ​អាច​ជ្រើសរើស​អ្នក​នឹង​ផ្តល់​សេវាកម្មនិង​ការគាំពាររបស់ខ្ញុំ​បានទេ។

(4.68) តើខ្ញុំ​អាច​ជ្រើសរើស​អ្នក​នឹង​ផ្តល់​សេវាកម្មនិង​ការគាំពាររបស់ខ្ញុំ​បានទេ។

អ្នក​មាន​សម្លេង​សំខាន់​នៅ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ផ្តល់សេវាកម្ម​របស់អ្នក ប៉ុន្តែ​វា​មិន​មែន​អាស្រ័យ​ទៅលើ​តែ​អ្នក​ម្នាក់ឯង​នោះ​ទេ។​ នៅ​ក្នុង​ការ​សម្រេច​ទៅលើ​អ្នក​​ផ្តល់សេវា ក្រុមការងារ​ធ្វើ​ផែនការ ដែល​មាន​អ្នក​និង​ក្រុមគ្រួសារអ្នក ឬ អ្នក​គាំ​ពារ​ផងដែរ ត្រូវ​តែ​ពិចារណាទៅ​លើ៖

  • សមត្ថភាព​របស់អ្នក​ផ្តល់​ ដើម្បី​ផ្តល់​សេវាដែលមានគុណ​ភាព​ដែល​នឹង​ជួយ​​​អ្ន​ក​ឱ្យ​អនុវត្ត​ IPP របស់អ្នក។
  • ជោគជ័យ​របស់​អ្នក​ផ្តល់សេវា​នៅ​ក្នុង​ការ​ជួយ​អ្នក​ឱ្យ​សម្រេច​នូវវត្ថុ​បំណង​ IPP របស់អ្នក។​
  • ប្រ​សិន​បើអ្នក​ផ្តល់សេវា​ត្រូវ​មាន​អាជ្ញាប័ណ្ណនោះ​ ថាតើ​អ្នក​​​ផ្តល់​សេវាកម្ម​ពិត​ជា​មាន​អាជ្ញាប័ណ្ណ​ឬអត់។
  • ប្រ​សិន​​បើ សេវាកម្ម​អាច​ប្រៀប​ធៀប​បាន (គុណភាព​ស្មើគ្នា ឬ ប្រ​សើរ​ជាង​​) មាន​ផ្តល់​ក្នុង​តម្លៃ​តិច​ជាង​អ្នក​ផ្តល់​ម្នាក់​ទៀត។
  • អ្នក​​ផ្តល់​សេវា​ដែល​ជា​ជម្រើស​របស់​អ្នក ឬ​ក្រុម​គ្រួសារ​របស់អ្នក។ [1]§​ 4648(a)(6).

អ្នក​ត្រូវ​តែ​ពេញចិត្ត​ជាមួយ​នឹង​ការ​ផ្តល់របស់​អ្នក​ផ្តល់សេវា។​ សេវាកម្ម​មិន​អាច​បន្ត​បាន​ទេ​ ប្រ​សិន​បើ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​មិន​ពេញ​ចិត្ត​ និង​មិន​ឯកភាព​ជា​​​​មួយ​នឹង​សេវាកម្ម​បាន​ផ្តល់​​ទៅ​តាម​ការ​តម្រូវ​ ហើយ​នៅទីបំផុត អ្នក​មាន​វឌ្ឍន​ភា​ព​សមស្រប​នៅលើ​វត្ថុបំណង​ IPP របស់អ្នក​។ [2]§​ 4648(a)(7).

មជ្ឈមណ្ឌ​ល​ក្នុងតំ​បន់​អាច​នឹង​មិន​បង្ខំ​ឱ្យ​អ្នក​ទទួល​យក​អ្នក​ផ្តល់សេវា​កម្ម​ដោយ​​ព្រោះ​តែ​វា​មាន​តម្លៃ​ទាបប៉ុណ្ណោះនោះទេ។ វា​ត្រូវ​តែ​ពិចារណា​ទៅ​កត្តា​ទាំង​អស់​​ខាង​លើ។ ប៉ុន្តែ អ្នក​មិន​មាន​សិទ្ធិ​​ចំពោះ​អ្នក​ផ្តល់​សេវា​ណា​មួយ​ដែល​អ្នក​ជ្រើសរើស ប្រ​សិន​បើ​អ្នក​ផ្តល់សេវាផ្សេង ដែល​អាច​ផ្តល់​សេវាស្រដៀង​គ្នា​និង​សេវា​ល្អ​​ស្មើគ្នា​ក្នុង​តម្លៃ​ទាប​ជាង។

References
1 §​ 4648(a)(6).
2 §​ 4648(a)(7).