បើគ្មានការអនុញ្ញាតពីអ្នក មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចកាត់បន្ថយ លុបចោល ឬ ផ្លាស់ប្តូរសេវាកម្មណាមួយនៅក្នុង IPP បានទេ។ ប៉ុន្តែ ប្រសិនបើអ្នកឯកភាព មជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនតម្រូវឱ្យផ្ញើការជូនដំណឹងទៅអ្នកមុនពេលសកម្មភាពចូលជាធរមាននោះទេ។ [1]ផ្នែក 4710(a). មជ្ឈមណ្ឌលថ្នាក់តំបន់ក៏នឹងមិនត្រូវផ្ញើដល់អ្នកនូវការជូនដំណឹងមុនធ្វើការកាត់បន្ថយ លុបចោល ឬ ផ្លាស់ប្តូរសេវាកម្មណាមួយក្នុង IPP ដែរ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បានសម្រេចថា សកម្មភាពនោះចាំបាច់សម្រាប់សុខភាពនិងសុវត្ថិភាពរបស់អ្នក។ ប៉ុន្តែមជ្ឈមណ្ឌលថ្នាក់តំបន់នៅតែត្រូវផ្ញើឱ្យអ្នកនូវការជូនដំណឹងនៃសកម្មភាពក្នុងរយៈពេលដប់ថ្ងៃក្រោយការកាត់បន្ថយ ការលុបចោល ឬ ការផ្លាស់ប្តូរចំពោះសេវាកម្មទាំងឡាយរបស់អ្នកដែលកើតឡើង។ [2]ផ្នែក 4710(f).