ជំពូកនេះផ្តល់ដល់អ្នកនូវចម្លើយទៅនឹងសំណួរទាំងឡាយដែលគេនិយមសួរបំផុត អំពីផែនការសកម្មវិធីជាលក្ខណៈបុគ្គល ដែលហៅខ្លីថា IPP ។ យើងពន្យល់ពី IPP របៀបបង្កើតវាឲ្យបានត្រឹមត្រូវសម្រាប់អ្នក និងរបៀបអនុវត្តវា។
អ្នកក៏នឹងរៀនពីរបៀប៖
- ប្តូរ IPP របស់អ្នកនៅពេលដែលត្រូវការផ្លាស់ប្តូរវា
- ទទួលបានព័ត៌មានជាភាសាដែលអ្នកអាចយល់បាន
- ប្រើប័ណ្ណ និងកិច្ចការជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកដើម្បីទទួលបានសេវានិងការគាំពារដែលអ្នកត្រូវការ
ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman ដែលចាប់ផ្តើមពីផ្នែក 4500 នៃក្រមរបស់សន្តិសុខសង្គមនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកនូវផ្នែកនៃច្បាប់ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “ផ្នែក(នានា)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា ផ្នែក(នានា) នៃច្បាប់ Lanterman។ ដើម្បីអានច្បាប់ Lanterman សូមចុចត្រង់នេះ។