Menu Close

(4.17) តើ​ធ្វើ​ដូច​ម្តេច​ប្រ​សិន​បើ​ខ្ញុំ​ព្រួយ​បារម្ភ​​អំពី​ការ​តាមដានឱ្យ​ជាប់​​គ្រប់​អ្វីៗ​​ដែល​កើតឡើង​នៅក្នុង​ការ​ប្រ​ជុំ IPP របស់ខ្ញុំ?​

(4.17) តើ​ធ្វើ​ដូច​ម្តេច​ប្រ​សិន​បើ​ខ្ញុំ​ព្រួយ​បារម្ភ​​អំពី​ការ​តាមដានឱ្យ​ជាប់​​គ្រប់​អ្វីៗ​​ដែល​កើតឡើង​នៅក្នុង​ការ​ប្រ​ជុំ IPP របស់ខ្ញុំ?​

ទាំងនេះ​ជា​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​តាម​ដាន​ឱ្យ​ជាប់​ពី​អ្វី​កើត​ឡើង៖

  • នាំនរណា​ម្នាក់​មក​ឱ្យ​ជួយ​កត់កំណត់ហេតុ និង​ជួយ​អ្នក​តាម​ដាន​ពី​អ្វី​ដែល​កំពុង​ដំណើរការ។​
  • ត្រៀម​មុន​ប្រ​ជុំ (សូមមើលសៀវភៅ​ធ្វើផែនការប្រ​ជុំ IPP នៅក្នុង​ឯកសារ​​​បន្ថែម I)។
  • សុំឱ្យ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​យក​​ជើង​បញ្ឈរ​មួយ​ដោយ​មាន​ផ្ទាំងក្រដាសធំៗ ម៉ាកឃ័រ​ និង​បង់ស្អិតមកជាមួយ​ផង។​ សុំ​ឱ្យ​នរណាម្នាក់​កត់ត្រា​នៅ​លើ​ផ្ទាំង​ក្រ​ដាស​​​ធំៗ និង​បិទ​វា​នៅលើ​ជញ្ជាំង ដើម្បី​ឱ្យ​គ្រប់គ្នា​អាច​មើល​ឃើញពី​​ខ្លឹមសារការកត់ត្រានៃកិច្ច​ប្រ​ជុំ។​
  • ប្រ​សិន​បើ​មាន​ការ​វាយ​តម្លៃ​ ឬ​របាយការណ៍​ដែល​នឹង​ជួយ​អ្នក​ឱ្យ​ទទួល​បាន​សេវាដែល​អ្នក​ស្នើសុំនោះ សូម​​យកវា​មកក្នុង​ការ​ប្រ​ជុំ​ផង។

នៅចុងបញ្ចប់កិច្ចប្រជុំ​ IPP មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​ផ្តល់បញ្ជីរាយនាម​សេវាកម្ម​និង​ការគាំទ្រ​ទៅ​ឲ្យអ្នក ​ដែលភាគី​ទាំង​សងខាង​បាន​យល់ស្រប​ក្នុង​កិច្ច​ប្រជុំនោះ​។ [1]ផ្នែក​ 4646(f) បញ្ជីរាយនាម​ត្រូវតែ​រៀបរាប់​៖ 

  • ពេលវេលា​ដែលអ្នក​​អាចនឹង​ចាប់ផ្តើម
  • តើ​អ្នក​នឹង​ទទួលបានសេវាញឹក​ប៉ុណ្ណា​ ហើយតើ​​សេវា​នោះ​នឹង​មានរយៈពេលយូរប៉ុណ្ណា​ និង​
  • អ្នកផ្តល់សេវា​ (ប្រសិនដឹង​)។ 

អ្នកឬ​អ្នក​តំណាង​របស់អ្នក​ អាច​នឹងចាំបាច់ត្រូវ​ចុះ​ហត្ថលេខា​លើបញ្ជី​សេវានិងការគាំទ្រ​​ដែលបាន​ព្រមព្រៀង​ មុនពេល​សេវា​និង​ការគាំទ្រ​ចាប់​ផ្តើម​។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​នឹង​ចាំ​បាច់​ត្រូវ​ផ្តល់​ដល់អ្នក​នូវ​ការ​សម្រេច​ចិត្ត​មួយ​ទៀត​ជា​លាយលក្ខណ៍​អក្ស​រ និង​តាមប្រព័ន្ធអេឡិចត្រូនិក​។ បញ្ជី​រាយនាម​ត្រូវ​តែសរសេរ​​​ជាភាសា​កំណើតរបស់អ្នក​ផងដែរ​។ ប្រសិនបើអ្នក​មិនយល់ស្រប​ជាមួយនឹង​សេវានានា​នៅកិច្ច​ប្រជុំ IPP នោះទេ អ្នកអាច​ពន្យារការទទួលសេវា​និង​ការគាំទ្រនោះរហូតដល់​អ្នក​យល់ស្រប​​។​ មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​រៀបចំ​កិច្ច​ប្រជុំ​ IPP ផ្សេងទៀត​ក្នុង​រយៈ​ពេល​ 15ថ្ងៃ​ (ឬនៅក្រោយរយៈពេលនោះ ប្រសិនបើ​អ្នក​ចង់បាន​) ដើម្បី​សម្រេចនូវកិច្ច​ព្រមព្រៀង​​ចុងក្រោយ​។ នៅពេលនោះ​មជ្ឈមណ្ឌលក្នុងតំបន់​ចាំបាច់ត្រូវ​ផ្តល់ឲ្យអ្នក​នូវ​បញ្ជី​រាយ​នាម​ការគាំទ្រ​និង​សេវាកម្ម​ជា​ភាសាកំណើតរបស់អ្នក​។ [2]ផ្នែក​ 4646(g)

References
1 ផ្នែក​ 4646(f)
2 ផ្នែក​ 4646(g)