Menu Close

ជំ​ពូក​ 7៖ ការរៀប​ចំការរស់នៅ​តាមសហគមន៍​សម្រាប់មនុស្ស​ពេញវ័យ

ជំ​ពូក​ 7៖ ការរៀប​ចំការរស់នៅ​តាមសហគមន៍​សម្រាប់មនុស្ស​ពេញវ័យ

ជំពូក​នេះ​ផ្តល់​ដល់អ្នក​នូវ​ព័ត៌​មាន​អំពី​ជម្រើស​ក្នុង​ការរស់នៅ​តាម​សហគមន៍​ដែល​មាន​ផ្តល់​ដល់មនុស្ស​ពេញវ័យ​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់។​ យើង​ពន្យល់ពី​ លក្ខណៈនៃជម្រើសនីមួយៗ និង​ពីរបៀប​ធ្វើ​ផែនការ និង​អភិវឌ្ឍន៍​ការ​រៀប​ចំ​ការរស់នៅ​ដែល​ប្រសើរបំផុត​សម្រាប់អ្នក។​ អ្នក​ក៏​នឹង​រៀន​ផង​ដែរ​អំពី​សិទ្ធិ​ទាំង​ឡាយ​ដែល​អ្នក​មា​ន​​នៅ​ក្នុង​ការ​រៀប​ចំ​ការ​រស់នៅ​ដែល​អ្នក​ជ្រើសរើស។​

​ព័ត៌​មាន​នេះ​ភាគ​ច្រើន​យក​ចេញពី​ច្បាប់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា ច្បាប់ Lanterman; ដែ​ល​​ចាប់ផ្តើម​ពី​​ផ្នែក 4500 នៃ​ក្រម​​​សន្តិ​សុខ​សង្គម​និង​​ស្ថាប័ន​រដ្ឋ​កាលីហ្វ័រ​ញ៉ា។​ យើង​ផ្តល់ដល់​​អ្នក​នូវ​ផ្នែក​នៃ​ច្បាប់​ ដែល​អ្នក​អាច​រក​ឃើញ​នូវ​ព័ត៌មាន​ដែល​យើង​បាន​រៀប​ចំ​ឡើង​។​ អ្នក​អាច​នឹង​ត្រូវ​មើល​ច្បាប់​ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​ដែល​អ្នក​ត្រូវ​ការ។​ នៅ​ពេល​អ្នក​ឃើញ​ពាក្យ “ផ្នែក(ទាំងឡាយ)” ដែល​ត្រូវ​បាន​បន្ត​ដោយ​លេខ ហើយដែល​​គ្មាន​ព័ត៌មា​ន​អ្វី​ផ្សេងទៀត​នោះ មាន​ន័យ​ថា ផ្នែក(ទាំងឡាយ) នៃ​ច្បាប់ Lanterman។​ ដើម្បី​អាន​ច្បា​ប់​ Lanterman, សូម​ចុច​ទីនេះ