ប្រសិនបើអ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់មិនឯកភាពជាមួយនឹងផ្នែកទាំងអស់នៃ IPP ដូចជា គោលដៅ វត្ថុបំណង សេវាកម្ម ឬ អ្នកដែលទទួលខុសត្រូវផ្តល់សេវាកម្មនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកក្នុងរយៈពេល 5ថ្ងៃនៃថ្ងៃធ្វើការក្រោយពីកិច្ចប្រជុំចប់។ [1]ផ្នែក 4710(b). ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ចង់ផ្លាស់ប្តូរ ឬ បញ្ចប់សេវាកម្មដែលអ្នកកំពុងតែទទួលបានហើយនោះ វាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរមុន 30ថ្ងៃ នៃការផ្លាស់ប្តូរឬកាត់ផ្តាច់។ [2]ផ្នែក 4710(a). សេចក្តីជូនដំណឹងត្រូវរួមបញ្ចូលនូវសកម្មភាពដែលមជ្ឈមណ្ឌលថ្នាក់តំបន់ចង់ធ្វើ មូលហេតុ កាលបរិច្ឆេទចូលជាធរមាន ច្បាប់គាំទ្រសកម្មភាពនោះ និងរបៀបដើម្បីប្តឹងជំទាស់ រួមទាំងការណែនាំបន្តនូវជំនួយការតស៊ូមតិ។ [3]ផ្នែក 4701. សូមមើលជំពូក 10 ស្តីពីការជម្លោះនិងការប្តឹងជំទាស់។