បាទ/ចាស។ កម្មវិធីស្វ័យសម្រេច (SDP) គឺមធ្យោបាយមួយផ្សេងទៀតក្នុងការទទួលបានសេវានៃមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក ដែលផ្តល់ឲ្យអ្នកនូវសេរីភាព ការគ្រប់គ្រង និងការទទួលខុសត្រូវកាន់តែច្រើន។ ប៉ុន្តែអ្នកនៅតែឆ្លងកាត់កិច្ចដំណើរការផែនការ IPP និងទទួលបាន IPP ជាលាយលក្ខណ៍អក្សរពីមជ្ឈមណ្ឌលថ្នាក់តំបន់។ ក្រុមការងារ IPP (ដែលអ្នកចូលរួម) ធ្វើការសម្រេចទៅលើថវិកាបុគ្គល។ បន្ទាប់មក អ្នកប្រើប្រាស់ថវិកាបុគ្គលរបស់អ្នកអ្នកដើម្បីទិញសេវានិងការគាំពារផ្ទាល់ខ្លួនរបស់អ្នក ដែលមាននៅក្នុង IPP របស់អ្នក។ [1]ផ្នែក 4685.8(d)(3)(C) អ្នកមានរាល់សិទ្ធិប្តឹងឧទ្ធរណ៍ដូចគ្នានឹងប្រព័ន្ធរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ពីមុនមកដែរ ប្រសិនបើអ្នកមិនឯកភាពជាមួយផែនការ IPP ឬការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។
↑1 | ផ្នែក 4685.8(d)(3)(C) |
---|