Menu Close

ជំ​ពូក​ 1៖ ច្បាប់ Lanterman៖

ជំ​ពូក​ 1៖ ច្បាប់ Lanterman៖

ជំពូកនេះពន្យល់អំពីច្បាប់ស្ដីពីសេវាសម្រាប់ពិការភាពផ្នែក​លូត​លាស់ Lanterman ដែ​ល​ជា​ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ដែលជួយធ្វើឲ្យ​បុគ្គល​ទាំងឡាយដែលមានពិការភា​ព​ផ្នែក​​លូត​លាស់ អាចរស់នៅ​ប្រកបដោយ​ផលិតភាព​នៅក្នុងសហគមន៍។ យើងហៅច្បាប់នេះ ថា ច្បាប់ Lanterman ឬ ច្បាប់។ យើងពន្យល់ច្បាប់នេះនិងខ្លឹមសារសំខាន់ៗដែលអ្នកគួរយល់ដឹង​អំពី​ប្រព័ន្ធច្បាប់។ យើងក៏នឹងពន្យល់ផងដែរអំពីរបៀបដែលច្បាប់នេះ ជួយការពារសិទ្ធិ​របស់អ្នក និងជួយអ្នកឲ្យទទួលបាន និងបង់ទូទាត់សេវា​​ និងជំនួ​យ​​គាំទ្រដែលអ្នកត្រូវការ។ អ្នកចាំបាច់ត្រូវពិនិត្យមើលពាក្យពេចន៍ពិតប្រាកដនៅក្នុងច្បា​ប់នេះដើម្បីទទួលបានសេវាដែលអ្នកត្រូវការ។