Menu Close

(4.36) តើអ្វី​ជា “លក្ខណៈ​សន្សំ​សំ​ចៃ” ហើយ​តើ​វា​មាន​ឥទ្ធិពល​លើដំណើរការ IPP ដូចម្តេច?​

(4.36) តើអ្វី​ជា “លក្ខណៈ​សន្សំ​សំ​ចៃ” ហើយ​តើ​វា​មាន​ឥទ្ធិពល​លើដំណើរការ IPP ដូចម្តេច?​

ផ្នែក​នានា​នៃ​ច្បាប់​ Lanterman ចែងថា​ សេវារបស់មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ ត្រូវតែមាន​លក្ខណៈសន្សំសំចៃ​ក្នុង​ការ​​សម្រេចបាន​គោល​ និង​ការ​អនុវត្ត​ផែនការ​ IPP របស់អ្នក​។ [1]ផ្នែក​ 4512(b), 4646(a), 4648(a)(6), 4651(a), និង​ 4685(c)(3). នេះ​មាន​ន័យថា​មជ្ឈមណ្ឌល​ក្នុង​តំបន់ត្រូវតែ​ផ្តល់​មូលនិធិ​សេវាកម្ម​និងការគាំពារ​​ដែលទទួលបានលទ្ធផល​ល្អបំផុត​សម្រាប់ទឹកប្រាក់ដែលបានចំណាយ​។ [2]មាត្រា​ 17 ក្រម​​បទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក58501(a)(6). មជ្ឈមណ្ឌលថ្នាក់​តំ​បន់​អាច​ពិ​ចារណា​​​លើការចំណាយ​នៅ​ពេល​ជ្រើស​រើស​ក្នុង​ចំណោម​អ្នក​ផ្តល់​សេវា ដែលផ្តល់​សេវា​ដូច​គ្នា​មាន​គុណ​ភាព​ប្រ​ហាក់​ប្រ​ហែល​គ្នា។ ប៉ុន្តែ វា​មិន​អាច​ធ្វើ​ការ​ចំណាយ​ជា​កត្តា​តែ​មួយ​​សម្រាប់​ថា​តើ​ត្រូវ​ផ្តល់​សេវាតាម​តម្រូវការ​ដែលអ្នក​ត្រូវការ​ឬក៏អត់នោះទេ។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​មិន​អាច​បដិសេធ​ប្រ​ភេទ​នៃ​សេវាកម្ម​ណា​មួយ​ពី​ព្រោះ​តែ​ពួក​គេ​គិត​ថា​វា​មិនមាន​​លក្ខណៈ​សន្សំ​សំ​ចៃ​នោះ​ទេ។ ឧទាហរណ៍ ប្រ​សិន​បើគោល​ដៅ​ IPP គឺដើម្បី​រស់​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​មាន​ការ​គាំ​ពារនោះ មជ្ឈមណ្ឌល​ថ្នាក់​តំ​បន់​​មិន​អាច​បដិសេធ​សេវាគាំពារការ​រស់នៅ​ពី​ព្រោះ​តែ​អ្នក​​អាច​រស់​នៅ​ក្នុង​ផ្ទះ​រួម​គ្នា​​ដែល​មាន​តម្លៃ​ទាប​ជាង​នោះ​ទេ។​ ការរស់នៅក្នុង​ផ្ទះ​ជាក្រុម​​ គឺផ្ទុយ​ពី​គោលដៅរបស់អ្នកក្នុងការរស់នៅ​ផ្ទះ​ផ្ទាល់ខ្លួន​របស់អ្នក។ សេវា​ដែល​មាន​ភាព​សន្សំសំចៃ​ មិនមានន័យថា​ជាបច្ច័យនាំ​មកនូវ​ការ​ចំណាយ​ធូរថ្លៃ​បំផុតចំពោះ​​​មជ្ឈមណ្ឌល​ថ្នាក់​តំ​បន់​នោះ​ទេ​។​ ប៉ុន្តែ នៅក្នុង​ឧទាហរណ៍​នេះ ប្រ​សិន​បើ​អ្នក​ផ្តល់ការ​គាំពារការរស់នៅ​ពីរ ដែល​អាច​គាំពារ​អ្នក​ឱ្យ​រស់នៅក្នុង​ផ្ទះផ្ទាល់​ខ្លួន​របស់​អ្នកបាន ហើយ​មួយ​នៃ​អ្នក​ផ្តល់សេវានោះ​គិត​ថ្លៃ​តិច​ជាង នោះ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​អាច​ប្រើ​អ្នក​ផ្តល់​សេវាដែល​មាន​តម្លៃ​តិច​ជាងនោះ។​ [3]ផ្នែក​ 4648(a)(6).

References
1 ផ្នែក​ 4512(b), 4646(a), 4648(a)(6), 4651(a), និង​ 4685(c)(3).
2 មាត្រា​ 17 ក្រម​​បទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក58501(a)(6).
3 ផ្នែក​ 4648(a)(6).