ស្ថិតក្រោមច្បាប់ Lanterman “សេវាកម្មនិងការគាំពារសម្រាប់អ្នកមានពិការភាពខាងការលូតលាស់” មានលក្ខណៈទូលំទូលាយ។ វារួមបញ្ចូលនូវសេវាកម្មនិងការគាំពារទាំងឡាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពិការភាពផ្នែកការលូតលាស់របស់អ្នក និងជួយអ្នកឱ្យសម្រេច និងរក្សាបាននូវជីវិតមួយដែលមានលក្ខណៈឯករាជ្យ មានផលិតភាព និងមានប្រក្រតីភាព។ [1]Section 4501 and 4512(b).
សូមមើលអ្វីដែលអ្នក (និងក្រុមគ្រួសារអ្នក ប្រសិនបើសមស្រប) ចង់បាននិងត្រូវការ។ IPP អាចជួយអ្នកឱ្យជ្រើសរើសសេវាកម្ម និងការគាំពារដែលអ្នកត្រូវការនិងពេញចិត្ត។ សេវាកម្មទាំងឡាយត្រូវតែមានលក្ខណៈសន្សំសំចៃ ដែលមានន័យថាពួកគេត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក។ ប៉ុន្តែ ប្រសិនបើមានអ្នកផ្តល់សេវាកម្មពីរដែលអាចបំពេញតម្រូវការបានដូចគ្នា មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងប្រើអ្នកផ្តល់សេវាមួយដែលមានថ្លៃទាបជាង។ [2]Section 4648(a)(6). រាល់សេវានិងការគាំពារទាំងអស់ដែលអ្នកនឹងទទួលបាន ត្រូវតែមានរៀបរាប់នៅក្នុងផែនការ IPP របស់អ្នក។
ទាំងនេះជាឧទាហរណ៍ទាំងឡាយនៃសេវាកម្ម៖
- សេវាកម្មវាយតម្លៃ
- នីតិសម្បទា និងការបណ្តុះបណ្តាល
- ការព្យាបាល និងអន្តរាគមន៍ព្យាបាល
- សេវាបង្ការ
- ការរៀបចំការរស់នៅផ្សេងៗជាច្រើន
- សមាហរណកម្មក្នុងសហគមន៍
- កម្មវិធីការងារ/កម្មវិធីពេលថ្ងៃ
- សេវាពិគ្រោះយោបល់
- ការតស៊ូមតិ
- សេវាគាំទ្រគ្រួសារ
- សេវាទំនាក់ទំនង និងការគាំទ្រ
- សេវាសង្គ្រោះបន្ទាន់ និងសេវាពេលមានវិបត្តិ
- ឧបករណ៍ឯកទេស
- សេវាដឹកជញ្ជូន
- ការសម្រេបសម្រួល/ស្វ័យតស៊ូមតិ
- សេវាបកប្រែឯកសារ/បកប្រែផ្ទាល់មាត់
បញ្ជីរាយពីគំនិតអំពីប្រភេទនៃអ្វីៗដែលមាន។ វាមិនរួមបញ្ចូលនូវរាល់សេវាទាំងអស់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ បញ្ជីរាយយ៉ាងវែងអំពីសេវានានានៅក្នុងច្បាប់នេះ គឺមិនមែនជាបញ្ជីរាយនាមលម្អិតគ្រប់ជ្រុងជ្រោយនោះទេ។ ដូច្នេះ ប្រសិនបើមានសេវាកម្មមួយដែលមិនត្រូវបានរាយក្នុងបញ្ជីច្បាប់ ប៉ុន្តែអ្នកគិតថាអ្នកត្រូវការវាដើម្បីឱ្យអ្នកសម្រេចបាននូវគោលដៅនៅក្នុង IPP របស់អ្នកនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែពិចារណាវា។
រាយឈ្មោះអ្វីៗដែលអ្នកចង់បាននិងត្រូវការ ហើយប្រៀបធៀបវាទៅនឹងបញ្ជីក្នុង ឯកសារបន្ថែម C ដែលស្រង់ចេញពីច្បាប់ Lanterman Act។ ឯកសារបន្ថែម I, ឯកសារបន្ថែម J, និង ឯកសារបន្ថែម K។
អាចនឹងមានសេវាកម្មនានាផ្សេងទៀត ដែលអាចទទួលបានលទ្ធផលដូចគ្នា ដូច្នេះសូមកុំបារម្ភពីឈ្មោះវា។ គិតអំពីអ្វីជាលទ្ធផល ដែលអ្នកចង់បានពីសេវាកម្ម ឬ ការគាំពារ។ ដើម្បីរៀបចំសម្រាប់ការប្រជុំ IPP បញ្ជីរាយពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ចង់បាននិងត្រូវការ។ បន្ទាប់មករាយឈ្មោះសេវាកម្មទាំងឡាយ ដែលអ្នកគិតថានឹងជួយដល់អ្នកបំពេញបានទៅតាមតម្រូវការរបស់អ្នក។ ប្រសិនបើរបាយការណ៍វាយតម្លៃមានប្រយោជន៍ដល់អ្នកក្នុងការកំណត់ពីតម្រូវការរបស់អ្នក ឬ ការស្នើឡើងនូវគោលដៅ ឬសេវាកម្មក្នុង IPPនោះ សូមលើកវាទាំងនោះឡើងនៅក្នុងអំឡុងការប្រជុំ។ ប្រសិនបើអ្នកបានគិតអំពីអ្វីដែលត្រូវការនិងចង់បាន និងគោលដៅ IPP មួយចំនួននោះ ចូរសរសេរលិខិតផ្ញើទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នក មុននឹងការប្រជុំ IPP ធ្វើឡើង ហើយប្រាប់ពួកគេពីគោលដៅនិងសេវាកម្មទាំងឡាយ ដែលអ្នកជឿថាគួរតែមាននៅក្នុង IPP របស់អ្នក។ បែបនេះ មជ្ឈមណ្ឌលក្នុងតំបន់នឹងបានត្រៀមជាស្រេចដើម្បីពិភាក្សាចំណុចជាក់លាក់ទាំងនេះក្នុងអំឡុងកិច្ចប្រជុំ។
សម្រាប់សេវាកម្មបន្ថែម ប្រសិនបើអ្នកចង់រស់នៅជាមួយគ្រួសារ សូមមើលជំពូក 6។ សម្រាប់សេវាកម្មទាំងឡាយដើម្បីជួយដល់អ្នកក្នុងការរៀបចំការរស់នៅផ្សេង សូមមើល ជំពូក 7។ សម្រាប់ការងារ ពេលថ្ងៃ និងការគាំពារផ្នែកលំហែកំសាន្ត និងសេវាទាំងឡាយ សូមមើល ជំពូក 9។