Menu Close

(4.13) តើ​ការ​​ប្រជុំ​​ IPP តម្រូវ​ឱ្យ​ធ្វើ​ឡើង​ញឹក​ញាប់ប៉ុនណា​?​

(4.13) តើ​ការ​​ប្រជុំ​​ IPP តម្រូវ​ឱ្យ​ធ្វើ​ឡើង​ញឹក​ញាប់ប៉ុនណា​?​

IPP របស់អ្នក​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ និង​កែ​សម្រួល​យ៉ាង​ហោច​ណាស់រៀង​រាល់ 3 ឆ្នាំ​​ម្តងដែរ។ អ្នក​អាច​សុំឱ្យ​គេពិនិត្យ​ឡើង​វិញ​ និង​កែ​សម្រួល​ញឹក​ញាប់​ជាង​នេះ​បា​ន​។​​ អ្នក​អាច​កែ​ IPP របស់អ្នក​បាន​ នៅ​ពេល​ដែល​តម្រូវ​និង​គោល​ដៅ​របស់​អ្នក​ផ្លាស់​ប្តូរ។ [1]ផ្នែក​ 4646.5(b). ប្រសិនបើអ្នក​ទទួលបានសេវា​នានា​តាមរយៈ​ការអនុគ្រោះសិទ្ធិ​សេវា​តាមផ្ទះ​​និង​​សហគមន៍​របស់ Medi-Cal [2] … Continue reading ឬ​ ប្រសិនបើ​អ្នក​រស់នៅក្នុង​ផ្ទះ​​ជា​ក្រុម​ មណ្ឌល​ថែទាំ​កម្រិត​មធ្យម​ (ICF/DD) ឬ​មជ្ឈមណ្ឌល​ផ្នែកលូតលាស់​ [3]សម្រាប់​ព័ត៌មានបន្ថែម​អំពី​មណ្ឌល​ថែទាំកម្រិត​មធ្យម​ សូមមើលជំពូក​ 7. អ្នកត្រូវតែ​ទទួលបានកិច្ច​ប្រជុំ IPP រៀងរាល់ឆ្នាំ​ ដើម្បីពិនិត្យ​មើល​ IPP របស់អ្នក​។ អ្នក​និង​នរណា​ម្នាក់​ដែល​អ្នក​ជ្រើស​រើស មាន​សិទ្ធិ​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​លាយ​លក្ខ​ណ៍​​អក្សរនៃការ​ប្រ​ជុំ IPP ទាំង​អស់ និង​ការ​ផ្លាស់​ប្តូរ​ទាំង​ឡាយ​នៅ​ក្នុង​សេវាកម្ម ឬការប្តឹ​ង​​ជំទាស់។ [4]ផ្នែក​ 4646(e).

References
1 ផ្នែក​ 4646.5(b).
2 សម្រាប់​ព័ត៌មាន​បន្ថែមអំពី​ការអនុ​គ្រោះ​សិទ្ធិ​សេវាតាមផ្ទះ​និង​សហគមន៍​​ សូមមើល​ជំពូក​ 11.
3 សម្រាប់​ព័ត៌មានបន្ថែម​អំពី​មណ្ឌល​ថែទាំកម្រិត​មធ្យម​ សូមមើលជំពូក​ 7.
4 ផ្នែក​ 4646(e).