Menu Close

(4.31) តើ​ IPP រួមបញ្ចូលនូវ​ព័ត៌​មាន​ស្តីអំពី​សុខភាព​របស់​ខ្ញុំ និង​តម្រូវការ​ការ​ថែទាំ​សុខភាព​ទេ?​

(4.31) តើ​ IPP រួមបញ្ចូលនូវ​ព័ត៌​មាន​ស្តីអំពី​សុខភាព​របស់​ខ្ញុំ និង​តម្រូវការ​ការ​ថែទាំ​សុខភាព​ទេ?​

​បាទ/ចាស។ ក្រុម​ការងារ IPP ដោយ​មាន​ការ​យល់ព្រម​ពីអ្នក អាច​នឹង​ពិនិត្យ​ទៅលើ​ស្ថានភាព​សុខភាព​ជាទូទៅ​របស់អ្នក​នៅ​ក្នុង​កិច្ច​ប្រ​ជុំ IPP ។ [1]ផ្នែក​ 4646.5(a)(6). ការ​ពិនិត្យ​អាច​ដាក់បញ្ចូល​នូវ​តម្រូវការ​​ផ្នែក​វេជ្ជសាស្រ្ត ទន្តសាស្រ្ត និង​សុខភាព​ផ្លូវចិត្ត។​ វា​​ក៏​អាច​រួម​បញ្ចូល​នូវ​ការ​ពិភាក្សា​ពី​ការ​ប្រើ​ប្រាស់​ឱសថ​របស់អ្នក ផលប៉ះ​ពាល់ និង​កាលបរិច្ឆេទ​នៃ​ការ​ពិនិត្យ​លើ​ការ​ប្រើប្រាស់ឱសថចុង​ក្រោយ។​ ប្រ​សិន​បើ​មាន​ការ​ព្រួយ​បារម្ភ អ្នក​គួរ​តែ​​ត្រូវ​​បាន​ណែ​នាំបន្ត​​ទៅកាន់​បុគ្គលិក​គ្លីនិក​របស់​មជ្ឈ​មណ្ឌល​​ថ្នាក់​តំបន់ ឬ គ្រូពេទ្យ​ផ្តល់ការព្យាបាល​ដល់អ្នក។​ អ្នក​សម្រប​សម្រួល​សេវា​ត្រូវ​រៀប​ចំ​ឯកសារ​អំពី​ស្ថានភាព​សុខភាព​របស់អ្នក និង​ការ​ណែនាំបន្ត​ណា​មួយ​នៅក្នុង​សំណុំឯកសាររបស់អ្នក។

References
1 ផ្នែក​ 4646.5(a)(6).