ទេ។ លក្ខខណ្ឌតម្រូវរបស់ IPP គឺដូចគ្នាមិនថាអ្នករស់នៅទីណាទេ។ ប៉ុន្តែ ប្រសិនបើអ្នករស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ (DC) ពេលនោះបុគ្គលិក DC (មិនមែនបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់) នឹងសម្របសម្រួលដំណើរការក្រុមការងារធ្វើផែនការ។
បើទោះបីជារស់នៅក្នុង DC ក៏ដោយ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបន្តចូលរួមក្នុងដំណើរការ IPP ដដែល។ ក្រុមធ្វើផែនការត្រូវតែរួមបញ្ចូលឱ្យមានតំណាងពីមជ្ឈមណ្ឌលថ្នាក់តំបន់ម្នាក់ ឬច្រើននាក់។ [1]ផ្នែក 4512(j). បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់សំខាន់ណាស់ ពីព្រោះពួកគេដឹងពីសេវាកម្មនិងការគាំពារសម្រាប់អ្នក ដើម្បីប្តូរត្រឡប់មកសហគមន៍វិញ។ ច្បាប់ Lanterman បង្ហាញនូវការកត់សម្គាល់ទៅលើភាពសំខាន់នៃការសម្របសម្រួលជាមួយមជ្ឈមណ្ឌលថ្នាក់តំបន់ និងគម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់ ដើម្បីផ្ទេរមនុស្សមកកាន់សហគមន៍។ [2]ផ្នែក 4418.3. ប្រសិនបុគ្គលិកមជ្ឈមណ្ឌលសហគមន៍មិនស្ថិតនៅក្នុងការប្រជុំរបស់អ្នកទេ សូមសុំឱ្យគេចូលរួម ជាការល្អត្រូវចូលរួមផ្ទាល់ នៅគ្រប់ការប្រជុំក្រុមការងារធ្វើផែនការទាំងអស់។