ជំពូកនេះ ពន្យល់អំពីមជ្ឍមណ្ឌលថ្នាក់តំបន់និងរបៀបប្រើប្រាស់ពួកវា។ អ្នកនឹងរៀនពីរបៀបដាក់ពាក្យស្នើសុំសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់និងលក្ខណៈនៃកិច្ចដំណើរការរបស់សេវាកម្មទាំងឡាយ។ អ្នកក៏នឹងរៀនផងដែរពីរបៀបផ្ទេរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងទៀតប្រសិនបើអ្នកត្រូវប្តូរទីតាំងរស់នៅ។
យើងពន្យល់បីច្បាប់ និងបញ្ហាសំខាន់ៗទាំងឡាយដែលអ្នកគួរដឹងអំពីប្រព័ន្ធមជ្ឍមណ្ឌល ថ្នាក់តំបន់។ ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman; ដែលចាប់ផ្តើមពីផ្នែក 4500 នៃក្រមសន្តិសុខសង្គមនិងស្ថាប័នរដ្ឋ កាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកនូវផ្នែកនៃច្បាប់ ដែលអ្នកអាចរកឃើញនូវព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “ផ្នែក(ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា ផ្នែក(ទាំងឡាយ) នៃច្បាប់ Lanterman។ ដើម្បីអានច្បាប់ Lanterman សូមចុចត្រង់នេះ។