Menu Close

(4.63) តើ​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់អាច​​ផ្លាស់​​​​​ប្តូរ IPP របស់​ខ្ញុំ​​ដោយ​គ្មាន​ការ​អនុញ្ញាតពី​ខ្ញុំ និង​ដោយ​គ្មាន​ផ្តល់ការជូន​ដំណឹង​ជា​មុន​មក​ខ្ញុំ​បានទេ?​

(4.63) តើ​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់អាច​​ផ្លាស់​​​​​ប្តូរ IPP របស់​ខ្ញុំ​​ដោយ​គ្មាន​ការ​អនុញ្ញាតពី​ខ្ញុំ និង​ដោយ​គ្មាន​ផ្តល់ការជូន​ដំណឹង​ជា​មុន​មក​ខ្ញុំ​បានទេ?​

គ្មានការអនុញ្ញាតពី​អ្នក មជ្ឈមណ្ឌលក្នុង​តំ​បន់​​មិន​អាច​កាត់​បន្ថយ លុបចោល ឬ ផ្លាស់​ប្តូរ​សេវាកម្ម​ណាមួយនៅក្នុង IPP បានទេ។ ប៉ុន្តែ ប្រ​សិន​បើ​អ្នក​ឯកភាព មជ្ឈមណ្ឌលក្នុងតំ​បន់​នឹង​មិនតម្រូវឱ្យ​ផ្ញើការ​ជូនដំណឹង​ទៅ​អ្នក​មុន​ពេល​សកម្ម​ភា​ព​ចូលជាធរមាននោះទេ។​ [1]Section​ 4710(a). មជ្ឈមណ្ឌលក្នុងតំ​បន់​​ក៏​នឹង​មិន​ត្រូវ​ផ្ញើ​ដល់​អ្នក​នូវ​ការ​ជូន​ដំណឹង​មុន​ធ្វើ​ការកាត់​បន្ថយ លុប​ចោល ឬ ផ្លាស់ប្តូ​រ​​សេវាកម្ម​ណា​មួយ​ក្នុង​ IPP ដែរ ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ក្នុង​តំ​បន់​បាន​សម្រេច​ថា សកម្មភាព​​នោះ​​ចាំ​បាច់​សម្រាប់​សុខភាព​និង​សុវត្ថិភាព​របស់អ្នក។​ ប៉ុន្តែ​មជ្ឈ​មណ្ឌ​ល​ក្នុង​តំបន់​នៅ​តែ​ត្រូវ​ផ្ញើ​ឱ្យ​អ្នក​នូវ​ការ​ជូន​ដំណឹង​នៃ​សកម្ម​ភាព​ក្នុង​រយៈពេល​ដប់ថ្ងៃ​ក្រោយ​ការ​កាត់បន្ថយ ការ​លុប​ចោល ឬ ការ​ផ្លាស់ប្តូរ​ចំពោះ​សេវាកម្ម​ទាំង​ឡាយ​របស់​អ្នកដែល​កើតឡើង។​ [2]Section​ 4710(f).

References
1 Section​ 4710(a).
2 Section​ 4710(f).