Menu Close

(4.56) តើ​ IPP គួរ​តែ​និយាយ​ថា មជ្ឈមណ្ឌល​​ក្នុងតំបន់​នឹង​ជួយ​ខ្ញុំ​ឱ្យ​ទទួល​បាន​សេវាកម្ម​ពី​ទីភ្នាក់​ងា​រមួយ​ផ្សេង​ទៀត​ទេ?

(4.56) តើ​ IPP គួរ​តែ​និយាយ​ថា មជ្ឈមណ្ឌល​​ក្នុងតំបន់​នឹង​ជួយ​ខ្ញុំ​ឱ្យ​ទទួល​បាន​សេវាកម្ម​ពី​ទីភ្នាក់​ងា​រមួយ​ផ្សេង​ទៀត​ទេ?

បើទោះ​បី​ជា​សេវាកម្ម​ត្រូវការ​នឹង​ត្រូវ​បំពេញ​បាន​ដោយ​ប្រ​ភព​មួយ​ផ្សេង​ទៀត​ ដូច​​ជា​ប្រភព​ទូទៅ​ក៏​ដោយ វា​ត្រូវ​តែ​សរសេរ​រាយ​នៅក្នុង ​IPP។ [1]Section 4646.5​(a)(5). ហើយ​ IPP ត្រូវ​រៀប​រាប់​សកម្ម​ភាព​ទាំង​ឡាយ​ដែល​ចាំ​បាច់​សម្រាប់​ឱ្យ​សេវាទូទៅ​ចាប់ផ្តើមដែរ។​ [2]Section​ 4646.5(a)(5). ប្រ​សិន​បើ​អ្នក​​មាន​បញ្ហា​ដាក់​ពាក្យ​សុំ​​ទៅ​កាន់​ប្រ​ភព​ទូទៅ​សម្រាប់សេវា​របស់​គេ ពេលនោះ​សកម្ម​ភាព​ទាំង​ឡាយ​ដែល​ចាំបាច់​សម្រាប់​សេវា​ឱ្យ​ចាប់​ផ្តើមបាន​​អាច​រួម​បញ្ចូល​ទាំង​ការ​ជួយ​អ្នក​ដាក់​ពាក្យ​សុំ​ផង។​ ប្រ​សិន​បើ​អ្នក​មិន​ត្រូវ​ការ​ជំនួយ​ដាក់​ពាក្យ​សុំ​ទេ ប៉ុន្តែ​ប្រ​ភព​ទូទៅ​បដិសេធ​ការ​ដាក់​ពាក្យ​សុំ​របស់អ្នក សកម្មភាព​ទាំង​ឡាយ​ដែល​ចាំ​បាច់​អាច​ត្រូវ​តែ​ដាក់​បញ្ចូល​នូវសេវាគាំពារ​ទាំង​ឡាយ​ពី​មជ្ឈមណ្ឌល​ក្នុង​តំបន់។ [3]Section​ 4648(b).

មជ្ឈមណ្ឌល​ក្នុងតំបន់​មិន​គួរ​គ្រាន់​តែ​ណែ​នាំ​អ្នក​បន្ត​ទៅ​កាន់​ទី​ភ្នាក់​ទូទៅ​​ ដើម្បី​ទទួល​​បាន​សេវា​កម្ម​ដែល​មាន​រាយ​នៅ​ក្នុង​ IPP ដោយ​គ្មាន​ការ​​បញ្ជាក់​ឱ្យ​ប្រាកដ​ពី​សេវាដែល​ត្រូវការ​ជាចាំបាច់​ដែលមាន និង​ត្រូវ​បាន​ផ្តល់​​នោះទេ។​ មជ្ឈមណ្ឌ​ល​​ក្នុងតំបន់​ក៏​គួរ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា ពុំ​មាន​ការ​ខ្វះ​ចន្លោះ​កើត​ឡើង​នៅ​ក្នុង​សេវា​ដែល​​អ្នក​ត្រូវ​ការ​នោះ​ដែរ។ [4]ច្បាប់ Lanterman ចែងថា៖ … Continue reading

ប្រសិនបើទីភ្នាក់ងារ​ផ្សេងទៀត​បដិសេធមិនបង់ប្រាក់​សម្រាប់សេវានិង​ការគាំ​ពារ​​ដែលអ្នកត្រូវការ​ភ្លាមៗ (ហើយ​វា​អាច​ជាការទទួលខុសត្រូវ​ផ្សេងទៀត​របស់​មជ្ឈមណ្ឌល​ក្នុងតំបន់​) មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​បង់ប្រាក់​ចំពោះ​សេវានិង​ការគាំពារនោះ​ រហូតដល់​ភាគី​ទទួលខុសត្រូវ​យល់ព្រម​បង់ប្រាក់។ [5]នៅពេល​ណាសេវា​និងការគាំពារ​ត្រូវបាន​កំណត់នៅក្នុង​ផែនការ​ IPP … Continue reading ដូច្នេះ ផែនការ​ IPP គួរតែរៀបរាប់ថា​តើមជ្ឈមណ្ឌលក្នុងតំបន់​នឹង​ជួយ​អ្នក​ឱ្យទទួលបានសេវា​ដែលអ្នក​ត្រូវការ​ពីទីភ្នាក់ងារផ្សេងទៀត​ ហើយតើ​មជ្ឈ​មណ្ឌ​លក្នុងតំបន់​នឹង​ផ្តល់​វា​ភ្លាមៗ​ដែឬទេ ប្រសិនបើ​ធនធាន​ផ្សេងទៀត​មិន​មាន​នោះទេ​។

References
1 Section 4646.5​(a)(5).
2 Section​ 4646.5(a)(5).
3 Section​ 4648(b).
4 ច្បាប់ Lanterman ចែងថា៖ “ភាពស្មុគ​ស្មាញនៃ​ការ​ផ្តល់​សេវាកម្ម​និង​ការ​គាំ​ពារ​ទៅ​អ្នក​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់ តម្រូវឱ្យ​មាន​ការ​សម្រប​សម្រួល​សេវា​ពី​នាយកដ្ឋាន​រដ្ឋ​ និង​ទីភ្នាក់​ងារ​សហគមន៍​ជា​ច្រើន ដើម្បី​ធានាថា ពុំ​មាន​ចន្លោះ​កើត​ឡើង​នៅ​ក្នុង​ការ​ទំនាក់ទំនង ឬ ការ​ផ្តល់​សេវាក​ម្ម​​និង​ការគាំ​ពារទេ។” Section ​​ 4501.
5 នៅពេល​ណាសេវា​និងការគាំពារ​ត្រូវបាន​កំណត់នៅក្នុង​ផែនការ​ IPP នោះមជ្ឈ​មណ្ឌ​ល​ក្នុងតំបន់​ត្រូវតែ​ធានាសុវត្ថិភាព​សេវានិង​ការគាំពារ​ដែលបានត្រូវការនោះ​។ សូម​មើល​ផ្នែក​ 4648(a) និង 4640.7 និង សមាគមពលរដ្ឋមានការ​លូតលាស់​យឺត v. DDS (1985) 38 Cal.3d 384, at 388 and 390. ការ​ធានា​ឱ្យ​មាន​សេវា​ទាំងឡាយ​នៅក្នុង IPP ត្រូវបាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ទិញ ឬ តាម​ការ​ទទួល​បាន​​សេវាកម្ម​ពី​ទី​ភ្នាក់​ងារ​ទូទៅ​ទាំង​ឡាយ ឬ ពី​ប្រ​ភព​ផ្សេង​ទៀត។​ ផ្នែក​ 4647​(a). ​​​​​​​​​ប្រ​សិន​បើ​សេវាកម្ម​ដែល​ត្រូវការដោយ​ផ្ទាល់​​ស្រាប់តែភ្លាមៗ​នោះ​មិន​អាច​ទទួល​បាន​ពី​ប្រភព​ទូទៅ ឬ ប្រភព​ផ្សេងៗ មជ្ឈមណ្ឌលក្នុង​តំ​បន់​​ត្រូវ​តែ​ទិញ​សេវាទាំង​នោះ។​