Menu Close

(4.35) តើ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​អាច​បដិសេធ​មិន​ផ្តល់សេវាឬការគាំពារ​ពីព្រោះ​តែ​វា​មិន​មាន​ប្រាក់​គ្រប់គ្រាន់​បានដែរឬទេ?

(4.35) តើ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​អាច​បដិសេធ​មិន​ផ្តល់សេវាឬការគាំពារ​ពីព្រោះ​តែ​វា​មិន​មាន​ប្រាក់​គ្រប់គ្រាន់​បានដែរឬទេ?

មូលនិធិ​តែង​តែ​មានកម្រិតជានិច្ច ប៉ុន្តែ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ត្រូវ​តែពឹង​​ផ្អែក​ការ​សម្រេច​​ចិត្ត​របស់​ខ្លួនអំពី​សេវាកម្ម និង​ការគាំពារ​ទៅលើ​ជម្រើស​និង​តម្រូវ​ការ​របស់អ្នក។​ តុលាការ​កំពូល​រដ្ឋកាលីហ្វ័រញ៉ាសម្រេចថា ច្បាប់ Lanterman ផ្តល់ដល់​អ្នក​ដែល​​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់​នូវ​សេវាកម្ម​និង​ការ​គាំពារ​ ដែលពួកគេ​ជ្រើស​រើសនិង​ត្រូវការ ដើម្បើ​គ្រប់គ្រង​ជីវិត​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ឯករាជ្យ​និង​ផលិត​ភាព​​ច្រើន​ជាង​មុន។​ ប្រ​សិន​បើ​វា​មាន​មូលនិធិ​ទិញសេវាកម្ម មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ផ្តល់​សេវាកម្ម​និង​ការគាំ​ពារ ដោយផ្អែក​ទៅលើ​តម្រូវការ​ជា​លក្ខណៈ​បុគ្គល និង​ការ​ពេញចិត្ត​ដែល​ធ្វើឡើង​តាម​រយៈ​ដំណើរការ IPP។​ តុលាការ​សម្រេច​ថា មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មាន​ឆន្ទានុសិទ្ធិ​​ទៅ​លើ​របៀប​អនុវត្ត IPP។ ប៉ុន្តែ ពួកគេ​ពុំ​មាន​ឆន្ទានុសិទ្ធិ​សម្រេច​​ថាតើ​អនុវត្តវាឬក៏អត់នោះទេ។ ពួកគេ​ត្រូវតែ​ធ្វើអ្វីដែល​ផែនការ​ IPP របស់់អ្នក​រៀបរាប់​។ [1]Association for Retarded Citizens v. DDS, 38 Cal.3d 384 (1985). ស្នើសុំ​សវនាការដ៏យុត្តិធម៌​មួយ ប្រ​សិនបើ​មជ្ឈមណ្ឌលថ្នាក់តំបន់​បដិសេធ ឬ​កាត់​បន្ថយ​សេវាកម្ម ឬ​ការគាំពារ​របស់អ្នក ដោយ​សារខ្វះ​ប្រាក់នោះ។​

ប្រ​សិន​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​និយាយ​ថា ខ្លួន​​មិន​អាច​ផ្តល់ (ឬ ត្រូវ​បញ្ឈប់ ឬ កាត់​បន្ថយ) សេវាកម្ម​នៅក្នុង​ IPP របស់អ្នក ដោយ​សារ​ខ្វះលុយ​កាក់នោះ អ្នក​ត្រូវ​តែ​ទទួល​​បាន​នូវ​ការ​ជូន​ដំណឹង​មួយ​ដ៏​សម​ស្រប។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ក៏​ត្រូវ​ជូន​ដំណឹង​ដល់ DDS ជាលាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល 30ថ្ងៃ​នៃ​កាលបរិច្ឆេទ​មជ្ឈមណ្ឌល​​ជូន​ដំណឹង​ដល់អ្នក។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ត្រូវ​រៀប​រាប់​ពី​សេវាកម្ម និង​​ថ្លៃ​ដែល​រំពឹង​ទុក​។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ត្រូវ​ស្នើសុំថា DDS ផ្តល់​ដល់​មជ្ឈ​មណ្ឌល​​​ថ្នាក់​តំបន់ នៅ​ក្នុង​រយៈ 30ថ្ងៃ ដោយ​ពុំមាន​ប្រាក់គ្រប់គ្រាន់​សម្រាប់បង់​​​ថ្លៃ​ដល់​ការ​បិទ​បញ្ចប់​នៃ​ឆ្នាំ​សារពើពន្ធ។​ [2]ផ្នែក​ 4710(c)&(d).

References
1 Association for Retarded Citizens v. DDS, 38 Cal.3d 384 (1985).
2 ផ្នែក​ 4710(c)&(d).