Menu Close

(4.62) តើ​ធ្វើដូចម្តេច​ប្រ​សិន​បើ​ខ្ញុំ​មិន​ឯកភាព​​មួយ​ផ្នែក ឬ ផ្នែក​មួយ​ចំនួន​តូច​នៃ​ IPP?​

(4.62) តើ​ធ្វើដូចម្តេច​ប្រ​សិន​បើ​ខ្ញុំ​មិន​ឯកភាព​​មួយ​ផ្នែក ឬ ផ្នែក​មួយ​ចំនួន​តូច​នៃ​ IPP?​

ប្រ​សិន​បើ​អ្នក​និង​មជ្ឈ​មណ្ឌលក្នុង​តំបន់​មិន​ឯកភាព​ជា​មួយ​នឹង​ផ្នែក​ទាំង​អស់​នៃ IPP ដូចជា គោលដៅ វត្ថុបំណង សេវាកម្ម ឬ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ផ្តល់​សេវាក​ម្ម​នោះ មជ្ឈមណ្ឌលក្នុងតំ​បន់​ត្រូវ​តែ​ផ្ញើ​សេចក្តី​ជូន​ដំណឹង​ជា​លាយ​លក្ខ​ណ៍​អក្សរដល់អ្នក​ក្នុង​រយៈ​ពេល 5 ថ្ងៃនៃ​ថ្ងៃ​ធ្វើការ​ក្រោយពីកិច្ច​ប្រជុំ​ចប់។ [1]Section​ 4710(b). ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​ចង់​ផ្លាស់ប្តូរ ឬ បញ្ចប់​សេវាកម្ម​ដែល​អ្នក​កំពុង​តែ​ទទួល​បាន​ហើយនោះ វា​ត្រូវ​តែ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរមុន 30 ថ្ងៃ នៃការផ្លាស់ប្តូរឬកាត់ផ្តាច់។ [2]Section​ 4710(a). សេចក្តី​ជូន​ដំណឹង​ត្រូវ​រួម​បញ្ចូល​នូវ​សកម្មភាព​ដែល​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​ចង់​ធ្វើ មូលហេតុ កាលបរិ​ច្ឆេ​ទ​ចូលជាធរមាន​ ច្បាប់គាំ​ទ្រ​សកម្ម​ភាព​នោះ និង​របៀប​ដើម្បី​ប្តឹង​ជំទាស់ រួម​ទាំង​ការ​ណែនាំ​បន្ត​នូវ​ជំនួយ​ការ​តស៊ូ​មតិ។​ [3]Section​ 4701. សូម​មើល​ ជំពូក 10 ស្តីពី​ការជម្លោះនិង​ការ​ប្តឹង​ជំទាស់។

References
1 Section​ 4710(b).
2 Section​ 4710(a).
3 Section​ 4701.