IPP ជាលាយលក្ខណ៍អក្សររបស់អ្នក ត្រូវតែធ្វើឡើងក្នុងរយៈពេល 60ថ្ងៃបន្ទាប់ពីការចូលរួមនិងវាយតម្លៃលើកដំបូងរបស់អ្នក។ [1]ផ្នែក 4646(c). ដូច្នេះ អ្នកនឹងទទួលបានកិច្ចប្រជុំ IPP របស់អ្នក និងឯកសារ IPP របស់អ្នកក្នុងរយៈពេល 60ថ្ងៃ។ ពេលខ្លះ (ជាពិសេស IPP ដំបូងរបស់អ្នក) អ្នកអាចនឹងត្រូវការកិច្ចប្រជុំលើសពីម្តង។ ការប្រជុំតាមដានបន្ទាប់ ត្រូវធ្វើឡើងក្នុងរយៈពេល 15ថ្ងៃ លើកលែងតែអ្នកឯកភាពលើកវាទៅពេលក្រោយ។ [2]ផ្នែក 4646(g).
ប្រសិនបើអ្នកមិនបានទទួលដំណឹងអ្វីពីមជ្ឈមណ្ឌលថ្នាក់តំបន់អំពីកាលបរិច្ឆេទការប្រជុំ IPP របស់អ្នកទេក្នុងរយៈពេល 2-3 សប្តាហ៍បន្ទាប់ពីក្លាយជាអតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ សូមទូរសព្ទមកកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ និងសាកសួរពីពេលវេលាដែលការប្រជុំ IPP របស់អ្នកនឹងត្រូវធ្វើឡើង។ អ្នកអាចសុំនិយាយជាមួយបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ ដែលបានជួយអ្នកក្នុងអំឡុងពេលដំណើរការជំនួបបឋម ឬ ស្នើសុំឱ្យបានដឹងពីអ្នកសម្របសម្រួលសេវារបស់អ្នក។