ជំពូកនេះផ្តល់ដល់អ្នកនូវព័ត៌មានអំពី កម្មវិធី Medi‑Cal ផ្តល់សេវាតាមផ្ទះនិងតាម សហគមន៍លើកលែងចំពោះពិការភាពផ្នែកការលូតលាស់។ នេះរួមទាំងនិយមន័យនៃការលើកលែង អ្នកដែលមានសិទ្ធិទទួលបាន និងពីសេវាដែលមាន។
ព័ត៌មាននេះភាគច្រើនយកចេញពីច្បាប់រដ្ឋដែលមានឈ្មោះថា ច្បាប់ Lanterman ដែលចាប់ផ្តើមពីបទបញ្ញត្តិ 4500 នៃក្រមសន្តិសុខសង្គមនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា។ យើងផ្តល់ដល់អ្នកពីបទបញ្ញត្តិនៃច្បាប់ ដែលអ្នកអាចរកបានពីព័ត៌មានដែលយើងបានរៀបចំឡើង។ អ្នកអាចនឹងត្រូវមើលច្បាប់ដើម្បីទទួលបាននូវសេវាកម្មដែលអ្នកត្រូវការ។ នៅពេលអ្នកឃើញពាក្យ “បទបញ្ញត្តិ(ទាំងឡាយ)” ដែលត្រូវបានបន្តដោយលេខ ហើយដែលគ្មានព័ត៌មានអ្វីផ្សេងទៀតនោះ មានន័យថា បទបញ្ញត្តិ(ទាំងឡាយ) នៃច្បាប់ Lanterman។ ដើម្បីអានពីច្បាប់ Lanterman Act សូមចុចទីនេះ។
ជំពូកនេះក៏មានព័ត៌មានស្រង់ចេញពីកម្មវិធី Medicaid សហព័ន្ធផងដែរ។ អ្នកអាចនឹងត្រូវមើលបទបញ្ញត្តិនានារបស់សហព័ន្ធ ដើម្បីទទួលបានសេវាកម្មដែលអ្នកត្រូវការ។ ការផ្តល់សេចក្តីយោងដែលមើលទៅមានលក្ខណៈបែបនេះ៖ 42 C.F.R. § យោងទៅដល់បទបញ្ញត្តិនានារបស់សហព័ន្ធ។
ជំពូកនេះក៏មានព័ត៌មានស្រង់ចេញពី លិខិតនាយកសង្គមកិច្ចពីគ្រប់ខោនធីទាំងអស់ (ACWDLs) ផងដែរ។ ទាំងនេះជាលិខិតដែលចេញមកពីរដ្ឋផ្ញើទៅកាន់ខោនធីនានាអំពីវិធានច្បាប់ទាំងឡាយដែលខោនធីត្រូវយកមកអនុវត្តតាមនៅក្នុងកម្មវិធីសុខភាពនានា។ អ្នកអាចស្វែងរកលិខិតទាំងនេះនៅទីនេះបាន៖ https://www.dhcs.ca.gov/services/medi-cal/eligibility/Letters/Pages/ACWDLbyyear.aspx