Menu Close

(4.16) តើខ្ញុំ​អាច​ចូលរួម​ការ​ប្រ​ជុំ IPP របស់ខ្ញុំ​បាន​យ៉ាង​ដូចម្តេច ប្រ​សិន​បើ​ខ្ញុំ​​និយាយមិន​បាន?​

(4.16) តើខ្ញុំ​អាច​ចូលរួម​ការ​ប្រ​ជុំ IPP របស់ខ្ញុំ​បាន​យ៉ាង​ដូចម្តេច ប្រ​សិន​បើ​ខ្ញុំ​​និយាយមិន​បាន?​

មានមធ្យោបាយ​ទំនាក់ទំនង​ជា​ច្រើន។ មនុស្ស​អាច​ផ្តល់​ និង​ទទួល​ព័ត៌​មាន​ដោយ​មិន​​និយាយបាន។ មនុស្ស​អាច​ប្រើ​សញ្ញា ឬ ឧបករណ៍​ទំនាក់ទំនងបាន អ្នកខ្លះ​អាច​ចង្អុល អ្នក​ខ្លះទៀត​អាច​ងក់ក្បាល ឬ ញាក់ភ្នែក “យល់ស្រប” ឬ “បដិសេធ” បាន។ មនុស្ស​ដែល​មិន​អាច​និយាយ “ឯកភាព-បដិសេធ” នៅ​តែ​អាច​ទំនាក់ទំនង​អំពី​អ្វី​ដែ​ល​ពួក​គេ​ចូល​ចិត្តនិង​មិន​ចូល​ចិត្ត​បាន។ ពួកគេ​អាច​បង្ហាញ​ពី​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​បាន​ដោយ​ការ​បន្ធូរ​អារម្មណ៍ ​ញញឹម បញ្ចេញសំឡេង​​សប្បាយចិត្ត​ ឬ​​ជ្រួលច្រាល​។​ ពួកគេ​អាច​បង្ហាញ​ពី​អ្វី​ដែល​ពួក​គេ​មិន​ចូលចិត្ត​ដោយ​បង្ហាញ​អារម្មណ៍​តាន​តឹង ជ្រួលច្រាល យំ ឬ សញ្ញាផ្សេងៗទៀត​នៃ​វេទនារម្មណ៍ ដូច​ជា​​ការ​ប្រ​កាច់ខ្លាំង​​ជាដើម​។

ពី​ព្រោះ​តែ​ IPP ផ្តោត​លើបុគ្គលជាសំខាន់ អ្នក​ផ្សេង​អាច​ចាំបាច់​ត្រូវ​ត្រៀម​ឱ្យ​បានល្អ​បន្ថែម​ទៀត​មុនពេល​ប្រ​ជុំ ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្នក​អាច​ចូល​រួម​បាន​ ហើយ​ IPP នឹង​ឆ្លុះ​​បញ្ចាំង​ទៅតាមជម្រើសរបស់អ្នក។ អ្នក​មាន​សិទ្ធិ​សម្រប​សម្រួល ប្រ​សិន​បើ​សេវាទាំង​នោះ​នឹង​ជួយ​ដល់​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ប្រ​ជុំ IPP របស់អ្នក។ [1]ផ្នែក​ 4646(i)(1). ធ្វើការសម្របសម្រួល​មាន​ន័យ​ថា អ្នក​អាច​មាន​ព័ត៌​មាន​តាម​របៀប​ដែល​អ្នក​យល់​។​ អ្នក​អាច​មាន​បរិក្ខារពិសេស ឬ ជំនួយការ​ម្នាក់ ដើម្បី​ឱ្យ​អ្នក​អាច​យល់​ពី​ព័ត៌​មាន និង​ធ្វើសេចក្តី​សម្រេចចិត្ត និង​ជ្រើសរើស​ជម្រើស​ទាំង​ឡាយ​ដែល​ផ្តល់​ផល​ដល់​ជីវិតរបស់អ្នក។​ [2]ផ្នែក​ 4512(g). ប្រ​សិន​បើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ទំនាក់​ទំនង ចាំបាច់ត្រូវ​​មាន​បុគ្គលណាម្នាក់​​​ដែល​​ស្គាល់អ្នក​ច្បាស់ និង​ដឹង​ពី​អ្វីដែលអ្នក​ចូល​ចិត្ត និង​មិន​ចូលចិត្ត។ ពួក​គេ​អាច​ជួយ​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្វី​ដែល​​បាន​សរសេរចូល​ក្នុង IPP គឺ​ជា​អ្វី​ដែល​អ្នក​ចង់​បាន។​

References
1 ផ្នែក​ 4646(i)(1).
2 ផ្នែក​ 4512(g).